បុរសម្នាក់បង្ហាញទង្វើមួយធ្វើឲ្យឪពុកហូរទឹកភ្នែក អានហើយរំជួលចិត្ត

  • 2018-01-17 06:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​ក្មេង​​ឈ្មោះ Han ដែល​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Tumblr ម្នាក់​ក្នុង​ប្រទេស​ចិន បាន​បង្ហាញ​រឿង​រ៉ាវ​មួយ​ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​ឪពុក​ស្រក់​ទឹក​ភ្នែក ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាល​សង្គម​មួយ​ចំនួន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

Han បាន​សរសេរ​ថា "ខ្ញុំ​បាន​សួរ​ប៉ា​របស់​ខ្ញុំ ថា​តើ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ឲ្យ​គាត់ យំ​នៅ​ពី​មុខ​ខ្ញុំ​ឬទេ ដោយ​សារ​តែ​ខ្ញុំ​មិន​ចាំ​ថា ធ្លាប់​បាន​ឃើញ​គាត់​យំ​នោះ​ទេ។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា "ធ្លាប់​ម្ដង”។"

“គាត់​បាន​ប្រាប់​ខ្ញុំ​ថា កាលពី​ខ្ញុំ​មាន​អាយុ ៣​ឆ្នាំ គាត់​បាន​ដាក់​ប៊ិច, លុយ និង របស់​លេង នៅ​ពី​មុខ​ខ្ញុំ ព្រោះ​គាត់​ចង់​ដឹង​ថា ខ្ញុំ​នឹង​រើស​យក​មួយ​ណា។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​សម្លឹង​មើល​របស់​ទាំង​នោះ ដោយ​មិន​ហ៊ាន​កម្រើក​។ ចំណែក​ឯ​ប៉ា​របស់​ខ្ញុំ បាន​មើល​មក​ខ្ញុំ​និង​រង់​ចាំ​ដោយ​អត់​ធ្មត់​បំផុត។ ប៉ា​របស់​ខ្ញុំ​បន្ត​ថា ក្រោយ​មក​ខ្ញុំ​ក៏​បាន​រុញ​របស់​ទាំង​នោះ​ចេញ ហើយ​វារ​ទៅ​អោប​គាត់។ គាត់​មិន​បាន​ដឹង​ថា ខ្ញុំ​នឹង​ធ្វើ​ដូច​នេះ​ទេ ហើយ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក។"

រឿង​ដ៏​រំភើប​នេះ ត្រូវ​បាន​ទទួល​ការ​បញ្ចេញ​មតិ​ច្រើន​ជាង ៦៧០ ០០០ ដង នៅ​លើ​គេហ​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បាន​បំផុស​គំនិត​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​ឱ្យ​ចែក​រំលែក​រឿង​របស់​ពួក​គេ​ផង​ដែរ៕

ចុចអាន ៖

-ទើបអាយុ១៣ឆ្នាំ តស៊ូមើលថែឪពុកម្តាយពិការ ហើយជាសិស្សពូកែប្រចាំថ្នាក់ទៀត

-ខឹងចិត្តនារីខ្លួនស្រលាញ់បដិសេធស្នេហ៍ តស៊ូសម្រកទម្ងន់រហូតទទួលលទ្ធផលមិនគួរឲ្យជឿ

-ក្មេងប្រុសជាប់ព្រិលពេញក្បាល ក្រោយដើរ៤គីឡូដីទៅរៀន ទទួលប្រាក់បរិច្ចាកច្រើនស្មានមិនដល់

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី