និស្សិតថ្នាក់បណ្ឌិត បង្កប់សារក្នុងសារណាសុំនារីម្នាក់រៀបការ ទីបំផុតទទួលចម្លើយគួរឲ្យភ្ញាក់ផ្អើល

  • 2018-01-18 04:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rui Long ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​ឯ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា Huazhong ប្រទេស​ចិន បាន​សរសេរ​សារ​សុំ​នារី​ម្នាក់​ឈ្មោះ Panpan Mao រៀប​ការ​ ដោយ​បង្កប់​សារ​នៅ​ក្នុង​​សារណា​វិទ្យាសាស្ត្រ​របស់​ខ្លួន។

នៅ​ក្នុង​សារណា​នោះ​បាន​សរសេរ​ថា "Rui Long សូម​អរគុណ​ជា​ពិសេស​ដល់ ការអត់ធ្មត់, ការយកចិត្តទុកដាក់ និង​ការគាំទ្រ​ពី Panpan Mao ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ តើ​អ្នក​យល់​ព្រម​រៀបការ​ជាមួយ​ខ្ញុំ​ទេ?"

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា វិធី​សាស្ត្រ​សុំ​រៀប​ការ​របស់​លោក Rui ហាក់​ដូច​ជា​បាន​ផល​ពិត​មែន ដោយ​ក្រោយ​មក​លោក​បញ្ជាក់​ថា អ្នក​នាង Panpan បាន​និយាយ​ថា "យល់ព្រម" ជា​ការ​ឆ្លើយ​តប​។

ក្រោយ​មក សំណើ​សុំ​រៀប​ការ​របស់​លោក Rui ត្រូវ​បាន​ថត​ទុក និង​បង្ហោះ​ដោយ​គណនី​សាស្ត្រាចារ្យ Jess Wade ហើយ​​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ សម្ដែង​ការ​សាទរ និង​រំភើប​ជំនួស​លោក Lui ផងដែរ៕

ចុចអាន ៖

-ខឹងចិត្តនារីខ្លួនស្រលាញ់បដិសេធស្នេហ៍ តស៊ូសម្រកទម្ងន់រហូតទទួលលទ្ធផលមិនគួរឲ្យជឿ

-លោកយាយ១០៨ឆ្នាំ នៅរឹងមាំខ្លាំង អាចលីឈើឡើងចុះភ្នំ ប្រាប់អាថ៌កំបាំងអាយុវែង

-ទើបអាយុ១៣ឆ្នាំ តស៊ូមើលថែឪពុកម្តាយពិការ ហើយជាសិស្សពូកែប្រចាំថ្នាក់ទៀត

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី