កូនស្រីកើតមហារីក សរសេរសំបុត្រផ្ញើឪពុក អានហើយទប់ទឹកភ្នែកមិនជាប់

  • 2018-01-22 09:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​មួយ​ច្បាប់​សរសេរ​ដោយ​ក្មេង​ស្រី​ជនជាតិ​ចិន អាយុ ៧ ឆ្នាំ​ម្នាក់ ដែល​កើត​ជំងឺ​មហារីក​ឈាម ផ្ញើ​ជូន​ឪពុក​របស់​នាង បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​រំជួលចិត្ត​យ៉ាង​ខ្លាំង និង​នាំ​គ្នា​បរិច្ចាគ​ប្រាក់​សរុប​ចំនួន ៦០០ ០០០ យ័ន ឬ​ប្រហែល ៩៣ ៧០០ ដុល្លារ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​របស់​នាង។

សំបុត្រ​នេះ​បាន​សរសេរ​ដោយ នាង Zhang Jiaye ដែល​មក​ពី​ភូមិ​មួយ ក្បែរ​ទីក្រុង Jiamusi ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន។

ខ្លឹមសារ​សំបុត្រ​បាន​សរសេរ​ថា «ប៉ា ខ្ញុំ​បាន​ឃើញ​ប៉ា​យំ​ថ្ងៃ​នេះ។ ខ្ញុំ​ពិបាកចិត្ត​ណាស់។ ខ្ញុំ​ដឹង​ថា ប៉ា​បាន​ចំណាយ​លុយ​ច្រើន​ណាស់​ដើម្បី​ព្យាយាម​ខ្ញុំ។ ប៉ា​អស់​លុយ​ហើយ។ ម៉ាក់​ក៏​បាន​ចាកចេញ​ទៀត។ វា​មក​ពី​ខ្ញុំ​ទាំងអស់។ ប្រសិន​បើ​ខ្ញុំ​ស្លាប់​ទៅ ម៉ាក់​នឹង​មក​វិញ ហើយ​ប៉ា​នឹង​បាន​សប្បាយចិត្ត​ដូច​ពី​មុន។ ខ្ញុំ​មិន​ចង់​ព្យាបាល​ទៀត​ទេ។ តោះ​យើង​ទៅ​ផ្ទះ​វិញ។»។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នាង Jiaye បាន​កើត​មហារីក​ឈាម តាំង​ពី​ខែ​ឧសភា ឆ្នាំ២០១៦ មក​ម្ល៉េះ ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ លោក Zhang Mingliang ឪពុក​របស់​នាង Jiaye បាន​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ដូច​មេឃ​ធ្លាក់​ចុះ​មក​អីចឹង»។

គួរ​ឲ្យ​ដឹង​ថា នាង Jiaye បាន​ទទួល​ការ​ព្យាបាល​ចំនួន ១៨ វគ្គ ក្នុង​រយៈពេល ១ ឆ្នាំ ដោយ​ចំណាយ​អស់​លុយ ៥៩០ ០០០ យ័ន ឬ ប្រហែល ៩២ ០០០ ដុល្លារ ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​ជំពាក់​បំណុល​គេ​វន្ត​ក។ មិនតែប៉ុណ្ណោះ ម្តាយ​របស់​នាង​បាន​ចាក​ចេញ​ពី​ផ្ទះ កាល​ពី​ខែ​កក្កដា និង​បាត់​ដំណឹង​សូន្យឈឹង​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី