កើតមហារីកធ្ងន់ធ្ងរទាំងវ័យក្មេង សម្រេចរៀបការជាមួយខ្លួនឯង ក្រោមហេតុផលមួយ (វីដេអូ)
- 2018-01-25 03:53:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមហារីកធ្ងន់ធ្ងរទាំងវ័យក្មេង សម្រេចរៀបការជាមួយខ្លួនឯង ក្រោមហេតុផលមួយ (វីដេអូ)
ចន្លោះមិនឃើញ
នារីវ័យ ២១ឆ្នាំម្នាក់ឈ្មោះ Yang Chunyan ជាជនជាតិចិន ដែលបានកើតជំងឺមហារីកគ្រាប់ឈាម បានសម្រេចគោលបំណងរបស់ខ្លួន រៀបការដោយគ្មានកូនកំលោះ នៅឯមន្ទីរពេទ្យ Wulong People's ក្នុងខេត្ត Chongqing កាលពីថ្ងៃទី ២០ ខែមករានេះ។
អ្នកនាង Yang បាននិយាយថា ខ្លួនតែងតែចង់រៀបអាពាហ៍ពិពាហ៍ដ៏ធំមួយ ដោយសារតែនាងខ្លាចមិនអាចរស់បានយូរ។ អ្នកនាង Yang ប្រាប់ឲ្យដឹងថា សង្សាររបស់នាងបានចាកចេញ នៅពេលដែលគេដឹងថានាងមានជំងឺមហារីកនេះ ដែលជាហេតុធ្វើឲ្យនាងសម្រេចចិត្តរៀបការជាមួយខ្លួនឯងតែម្ដង។
ដោយសារតែមិនមានលទ្ធភាពក្នុងការរៀបចំពិធីនេះឡើង បងប្រុសរបស់នាង បានទាក់ទងទៅសុំជំនួយពី សមាគមអ្នកស្ម័គ្រចិត្តមួយ ឈ្មោះ Zhenshanmei។ ពួកគេ បានជួយតុបតែងមុខដល់អ្នកនាង Yang និងបានរៀបចំពិធីកាត់នំផងដែរ។
ក្រោយពីចប់ពិធី អ្នកនាង Yang បានយល់ព្រមជាផ្លូវការក្នុងការបរិច្ចាគសរីរាង្គរបស់នាងជាលាយលក្ខណ៍អក្សរ និងបានសម្ដែងការអរគុណចំពោះអ្នកគ្រប់គ្នា ដែលបានជួយនាងក្នុងការសម្រេចបំណងនេះ ហើយធ្វើឲ្យនាងមានសង្ឃឹម និងកម្លាំងចិត្តបន្ថែមទៀត មិនថាការព្យាបាលរបស់នាងទទួលជោគជ័យឬយ៉ាងណា អ្នកនាងមិនមានការភ័យខ្លាចនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
កូនក្រមុំក្មេងជាងម្តាយក្មេក១ឆ្នាំ រៀបការជាមួយកូនកំលោះ ២៣ឆ្នាំ ឲ្យថ្លៃទឹកដោះ ៥លាន (វីដេអូ)
គួរឲ្យសរសើរ! ទឹកចិត្តអ្នកគ្រូ តស៊ូកែកិច្ចការសិស្សទាំងដៃព្យួរសេរ៉ូម (មានវីដេអូ)
កូនស្រីកើតមហារីក សរសេរសំបុត្រផ្ញើឪពុក អានហើយទប់ទឹកភ្នែកមិនជាប់