កូនក្រមុំក្មេងជាងម្តាយក្មេក១ឆ្នាំ រៀបការជាមួយកូនកំលោះ ២៣ឆ្នាំ ឲ្យថ្លៃទឹកដោះ ៥លាន (វីដេអូ)
- 2018-01-24 07:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំក្មេងជាងម្តាយក្មេក១ឆ្នាំ រៀបការជាមួយកូនកំលោះ ២៣ឆ្នាំ ឲ្យថ្លៃទឹកដោះ ៥លាន (វីដេអូ)
ចន្លោះមិនឃើញ
មង្គលការរវាងកូនកំលោះអាយុ ២៣ ឆ្នាំ និងកូនក្រមុំ អាយុ ៣៨ ឆ្នាំ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិតចិន មានការភ្ញាក់ផ្អើល និងជជែកគ្នាយ៉ាងក្តៅគគុក។
ប្តីប្រពន្ធថ្មីថ្មោងនេះបានរៀបការជាមួយគ្នា នៅក្នុងទីក្រុង Qionghai ខេត្ត Hainan កាលពីដើមខែនេះ។ រូបភាពនៃមង្គលការ និងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ពួកគេ ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គម។
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា កូនក្រមុំមានអាយុក្មេងជាងម្តាយកូនកំលោះ តែ ១ ឆ្នាំប៉ុណ្ណោះ ហើយថែមទាំងមានកូនប្រុសអាយុ ១៤ ឆ្នាំ (ជាមួយប្តីមុន) ទៀតផង។ នាងបានរស់នៅជាមួយមិត្តប្រុសវ័យក្មេងជាងដល់ទៅ ១៥ ឆ្នាំរបស់នាង នៅពេលនាងមានផ្ទៃពោះ ដែលបណ្តាលឲ្យអ្នកទាំងពីរសម្រេចចិត្តរៀបការតែម្តង។
ដំបូងឡើយ ឪពុកម្តាយរបស់កូនកំលោះ មិនពេញចិត្តនឹងពិធីមង្គលការនោះទេ ប៉ុន្តែក្រោយមកត្រូវបានគេជឿជាក់ថា ទទួលបានលុយថ្លៃបណ្ណាការ ចំនួន ៦៦០ ០០០ យ័ន , អចលនទ្រព្យដ៏មានតម្លៃ និងរថយន្ត Ferrari ពីកូនក្រមុំ ដែលមានតម្លៃសរុបប្រមាណ ៥ លានយ័ន ឬ ប្រហែល ៧៨០ ០០០ ដុល្លារ។
កូនក្រមុំខាងលើនេះ ត្រូវបានគេដឹងថាជាអ្នកមានទ្រព្យសម្បត្តិ ដោយសារត្រូវប៉ាន់លើអាជីវកម្មអចលនទ្រព្យ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖