ប៉ូលិសស្រីទទួលការស្ញប់ស្ញែង ក្រោយឈរបញ្ជាចរាចរ ក្រោមអាកាសធាតុ -៥០អង្សាសេ
- 2018-01-27 08:35:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសស្រីទទួលការស្ញប់ស្ញែង ក្រោយឈរបញ្ជាចរាចរ ក្រោមអាកាសធាតុ -៥០អង្សាសេ
ចន្លោះមិនឃើញ
ប៉ូលិសស្រីជនជាតិចិនម្នាក់ មកពីទីក្រុង Hulunbuir នៃតំបន់ស្វយ័ត Inner Mongolia របស់ប្រទេសចិន បានបង្ហាញឲ្យគ្រប់គ្នាបានឃើញនូវភាពអស្ចារ្យរបស់នាង បន្ទាប់ពីរូបថតនាងកំពុងឈរបញ្ជាចរាចរ ក្រោមអាកាសធាតុត្រជាក់ខ្លាំង ត្រូវគេបង្ហោះនៅលើបណ្ដាញអ៊ីនធឺណិត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងខាងលើ គិតពីថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ បានធ្លាក់ចុះរហូតដល់ទៅ -៥០អង្សាសេ ដែលត្រូវបានគេចាត់ទុកថាជាកម្រិតទាបបំផុតមួយនៅក្នុងតំបន់នោះ។
ខណៈពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំង អាចបង្កជាផលលំបាកដល់មនុស្សជាច្រើន ប៉ុន្តែប៉ូលិសស្រីឈ្មោះ Gai Qi បែរជាបន្តបំពេញភារកិច្ចរបស់នាង ដោយមិនខ្វល់ពីអ្វីទាំងអស់។
នាង Gai Qi បាននិយាយថា «ក្នុងនាមជាប៉ូលិសចរាចរ ខ្ញុំមានកាតព្វកិច្ចមើលថែរក្សាចរាចរណ៍»៕
ចុចអាន៖