កំណត់ត្រា ប្រាក់ មុន្នីឧត្តម ​មួយ​ដែល​អ្នក​គាំទ្រ​កម្ពុជា​មិន​ទាន់​ដឹង​ទេ

  • 2018-01-29 07:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ​បាន​ចាកចេញ​ពី​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​ទៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ជាមួយ​ក្រុម​ Negeri Sembila FA ​ហើយ ដោយ​ទទួល​បាន​ប្រាក់​ខែ​ក្បែរ​១​ម៉ឺន​ដុល្លារ។

កីឡាករ​ពាក់​អាវ​លេខ​៧​ខាង​លើ​នេះ ​មិន​កំណត់ត្រា​ល្អ​មួយ​ដែល​អ្នក​គាំទ្រ​អាច​នឹង​មិន​ចង់​ចាំ​ឡើយ ពោល​គឺ​រូបគេ​ចូល​លេង​ឱ្យ​ស្វាយ​នៅ​ឆ្នាំ​២០១០ រហូត​ដល់​២០១៧ ​បង្ហាញ​ខ្លួន​បាន​៣៧១​ប្រកួត ​រក​គ្រាប់​បាល់​បាន​ដល់​២៩៣​គ្រាប់​ឯ​ណោះ។ ចំណុច​ពិសេស​នេះ​ហើយ ​បាន​ជា​ក្លឹប​ចំណូល​ថ្មី​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ និង​ចុះ​កុងត្រា​យក​ទៅ​លេង​តែ​ម្ដង។

ក្រៅ​ពី​បាន​ប្រាក់​ខែ​ច្រើន​នេះ​ដែរ ​ឧត្តម ​នូវ​ទទួល​បាន​ការ​ផ្គត់ផ្គង់​ផ្សេង​ទៀត ​ដូចជា​ឡាន ​ផ្ទះ ​ជា​ដើម ​ហើយ​ប្រសិន​បើ​រូបគេ​អាច​រក​គ្រាប់​បាល់​បាន ​គឺ​នឹង​មាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី