៣ រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ Thai Fight កាល​ពី​ចុង​សប្ដាហ៍

  • 2018-01-29 07:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thai Fight Bangkok បាន​រៀបចំ​យ៉ាង​ជោគជ័យ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​។ វា​ជា​កម្មវិធី​ពិសេស​ដោយ​ក្នុង​នោះ​មាន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ខ្សែ​ក្រវាត់​ Thai Fightដល់​ទៅ​៣​ប្រភេទ​ទម្ងន់​ដូច​ជា​៦៧​គក, ៧០​គក និង​៧២,៥​គក។ ពេល​នេះ​សូម​បង្ហាញ​រឿង​រ៉ាវ​គួរ​ឲ្យ​​ចាប់​អារម្មណ៍​៣​ចំណុច​​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។

១. ម្ចាស់​ខ្សែ​ក្រវាត់

ឃើញ​ថា​ខ្សែ​ក្រវាត់ Thai Fightដល់​ទៅ​៣​ប្រភេទ​ទម្ងន់​បាន​ទៅ​លើ​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់ PK Saenchai MuayThaiGym ទាំង​អស់​​ក្នុង​នោះ៖

  • Saenchai បាន​ផ្ដួល​​កីឡាករ​ប្រេស៊ីល Henrique Muller ឲ្យ​សន្លប់​ទឹក​៣ (៦៧គក)

  • Saensatharn  ឈ្នះ​ពិន្ទុ​កីឡាករ​អ៊ូបេគីស្ថាន​ Naimjon Tuhtaboyev (៧០​គក)

  • Chanajon វាយ Saiyok Pumpanmuang ឲ្យ​សន្លប់​ទឹក​ពីរ (៧២,៥​គក)

២. Chanajon និង Saiyok

ជោគជ័យ​ដ៏​វិសេសវិសាល​របស់ Chanajon គឺ​ជា​ក្ដី​ប្រាថ្នា​សងសឹក​​បាន​សម្រេច​។ ក្នុង​ការ​ប្រកួត​ថ្ងៃ​សៅរ៍ Chanajon បានកាប់​ចាន​មួយ​ទំហឹង​ចំ​កញ្ចឹងក​ធ្វើ​ឲ្យ​ Saiyok វង្វេង​បាត់​ស្មារតី​ងើប​លែង​រួច។ កាល​២០១៤ អ្នក​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​នៅ​សង្វៀន​ Thai Fight នេះ​ឯង គ្រា​នោះ Saiyok បាន​បត់​កែង​ចូល​ថ្គាម Chanajon ធ្វើ​ឲ្យ​វង្វេង​សឹង​រក​ផ្ទះ​មិន​ឃើញ។

៣. Saenchai

ជ័យជម្នះ​​លើ​កីឡាករ​ប្រេស៊ីល​ ជា​ការ​ឈ្នះ​លើក​ទី​៣៤​ជាប់​គ្នា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​របស់​កីឡាករ​មក​ពី​ខេត្ត Maha Sarakham៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ