Pepsi បានប្រកាសលេខ ៦ខ្ទង់ថ្មីទៀតហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលមានទឹកប្រាក់ ២ម៉ឺន ដុល្លារ បន្ទាប់ពីប្រកាសរកអ្នកឈ្នះប្រាក់ ១,៥ម៉ឺនដុល្លារមិនបាន។
នេះជាការចាប់រង្វាន់លើកទី៤ ដែលដំបូងឡើយមានទឹកប្រាក់ ៥០០០ដុល្លារ ហើយនឹងបន្តឡើងរហូតប្រសិនមិនទាន់រកអ្នកឈ្នះឃើញ ដែលកម្មវិធីនឹងបញ្ចប់នៅខែមេសា ២០១៨។
សម្រាប់អ្នកទិញ Pepsi ដាក់ក្នុងពិធីមង្គលការ មើលលេខខាងក្រោម ក្រែងសំណាងឈ្នះរង្វាន់៖
-
សំណាងទី១៖ ទឹកប្រាក់ ២ម៉ឺនដុល្លារ មានលេខកូដ ៤៦៧៤០៩
-
សំណាងទី២៖ ទឹកប្រាក់ ៥០០ដុល្លារ មានលេខកូដ ៤៦៧៤០ ឬ ៦៧៤០៩
-
សំណាងទី៣៖ ទឹកប្រាក់ ៥០ដុល្លារ មានលេខកូដ ៤៦៧៤ ឬ ៧៤០៩
រង្វាន់នេះនឹងចាត់ទុកជាមោឃៈក្នុងពេល ៧ថ្ងៃ បើអ្នកឈ្នះមិនទាក់ទងទៅក្រុមហ៊ុន ហើយសម្រាប់រង្វាន់ដែលកើនឡើងរហូតរកឃើញអ្នកឈ្នះនេះ សម្រាប់តែរង្វាន់ទី១ ប៉ុណ្ណោះ។ ទាក់ទងលេខ ០១២ ៩៩៦ ៣២២/ ០១៦ ៩៧៩ ២៩៩ បើអ្នកមានលេខកូដខាងលើនៅក្នុងដៃ។
លក្ខខណ្ឌនៃការចាប់រង្វាន់៖
- រាល់ការទិញភេសជ្ជៈរបស់ផលិតផល Pepsi ២៥ កេស (លើកលែងទឹកសុទ្ធ) សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជននឹងទទួលបានឆ្នោត ២ សន្លឹក សម្រាប់ប្ដូរយកលេខគូស្នេហ៍ពី Smart និងមានលេខកូដ ៦ ខ្ទង់សម្រាប់ផ្សងសំណាងរង្វាន់ធំ។
- អ្នកឈ្នះ នឹងត្រូវក្រុមការងារទាក់ទងតាមលេខ Smart នោះ (សូមទៅបើកលេខ Smart ដើម្បីអាចទាក់ទងបាន)។ ករណីក្រុមការងារទាក់ទងមិនបាន ក្នុងពេល ៧ ថ្ងៃ រង្វាន់នឹងត្រូវទុកជាមោឃៈ។
- ការចាប់ឆ្នោត ធ្វើឡើង ២ ដងក្នុងមួយខែ ដោយផ្សាយផ្ទាល់រាល់ថ្ងៃសៅរ៍ លើ CTN និងផេកហ្វេសប៊ុករបស់ Pepsi។
- សន្លឹកឆ្នោតដែលមានកូដ ៦ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ នឹងឈ្នះ ៥០០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៥ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៤ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០ ដុល្លារ។
- បើការចាប់ឆ្នោតនៅសប្ដាហ៍ណាមួយមិនមានអ្នកឈ្នះ ទឹកប្រាក់នឹងកើនឡើងទ្វេគុណសម្រាប់ការចាប់រង្វាន់ ២ សប្ដាហ៍បន្ទាប់ (សម្រាប់តែរង្វាន់ធំទី១ ប៉ុណ្ណោះ)។
- រង្វាន់នឹងបន្តកើនឡើងរហូតដល់រកឃើញអ្នកឈ្នះរង្វាន់ធំទី១។
- បើរកឃើញអ្នកឈ្នះនៅសប្ដាហ៍ណាមួយ រង្វាន់នឹងត្រឡប់មកដើមវិញ (៥០០០ ដុល្លារ) សម្រាប់ការចាប់ឆ្នោត ២ សប្ដាហ៍បន្ទាប់។
- កម្មវិធីមានរយៈពេល ៦ ខែ គឺដល់ខែ មេសា ២០១៨៕
អត្ថបទពាក់ព័ន្ធ៖
Pepsi ប្រកាសរកគូស្នេហ៍រៀបការរួច មានលេខកូដឈ្នះលុយ ១ ម៉ឺនដុល្លារ
Pepsi កំពុងរកមុខគូស្នេហ៍មានលេខកូដឈ្នះលុយ ១៥.០០០ ដុល្លារ
Sabay-news