ក្រុមហ៊ុនភេសជ្ជៈ Pepsi បានចាប់ឆ្នោតលើកទី២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ២០១៧-២០១៨ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅ CTN ដោយផ្ដល់រង្វាន់ធំទឹកប្រាក់ដល់ ១០.០០០ ដុល្លារឯណោះ បន្ទាប់ពីការចាប់ឆ្នោតលើកទី១ ផ្ដល់ទឹកប្រាក់
៥.០០០ ដុល្លារ កាលពី ២ សប្ដាហ៍មុន មិនឃើញមានអ្នកឈ្នះទាក់ទងមកក្រុមហ៊ុន។
រង្វាន់ធំទី១ នឹងកើនឡើងទ្វេគុណ បើសិនរកមិនឃើញអ្នកឈ្នះនោះទេ។
សម្រាប់គូស្នេហ៍ថ្មីដែលជ្រើសរើសភេសជ្ជៈ Pepsi សម្រាប់មង្គលការ សូមផ្ទៀងលេខកូដខាងក្រោម ដើម្បីឈ្នះរង្វាន់៖
- សំណាងធំទី១៖ ទឹកប្រាក់ ១០.០០០ ដុល្លារ មានលេខកូដ ១ ២ ៥ ២ ៨ ៩
- សំណាងធំទី២៖ ទឹកប្រាក់ ៥០០ ដុល្លារ មានលេខកូដ ១ ២ ៥ ២ ៨ ឬ ២ ៥ ២ ៨ ៩
- សំណាងធំទី៣៖ ទឹកប្រាក់ ៥០ ដុល្លារ មានលេខកូដ ១ ២ ៥ ២ ឬ ៥ ២ ៨ ៩
រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈក្នុងរយៈពេល ៧ ថ្ងៃ បើមិនឃើញម្ចាស់រង្វាន់ទាក់ទងមកក្រុមហ៊ុននោះទេ។ គូស្វាមីភរិយាថ្មីដែលមានលេខកូដដូចខាងលើ សូមទាក់ទងលេខ 012 996 322 / 016 979 299 ។
សូមមើលលក្ខខណ្ឌនៃការចាប់រង្វាន់៖
- រាល់ការទិញភេសជ្ជៈរបស់ផលិតផល Pepsi ២៥ កេស (លើកលែងទឹកសុទ្ធ) សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជននឹងទទួលបានឆ្នោត ២ សន្លឹក សម្រាប់ប្ដូរយកលេខគូស្នេហ៍ពី Smart និងមានលេខកូដ ៦ ខ្ទង់សម្រាប់ផ្សងសំណាងរង្វាន់ធំ។
- អ្នកឈ្នះ នឹងត្រូវក្រុមការងារទាក់ទងតាមលេខ Smart នោះ (សូមទៅបើកលេខ Smart ដើម្បីអាចទាក់ទងបាន)។ ករណីក្រុមការងារទាក់ទងមិនបាន ក្នុងពេល ៧ ថ្ងៃ រង្វាន់នឹងត្រូវទុកជាមោឃៈ។
- ការចាប់ឆ្នោត ធ្វើឡើង ២ ដងក្នុងមួយខែ ដោយផ្សាយផ្ទាល់រាល់ថ្ងៃសៅរ៍ លើ CTN និងផេកហ្វេសប៊ុករបស់ Pepsi។
- សន្លឹកឆ្នោតដែលមានកូដ ៦ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ នឹងឈ្នះ ៥០០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៥ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៤ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០ ដុល្លារ។
- បើការចាប់ឆ្នោតនៅសប្ដាហ៍ណាមួយមិនមានអ្នកឈ្នះ ទឹកប្រាក់នឹងកើនឡើងទ្វេគុណសម្រាប់ការចាប់រង្វាន់ ២ សប្ដាហ៍បន្ទាប់ (សម្រាប់តែរង្វាន់ធំទី១ ប៉ុណ្ណោះ)។
- រង្វាន់នឹងបន្តកើនឡើងរហូតដល់រកឃើញអ្នកឈ្នះរង្វាន់ធំទី១។
- បើរកឃើញអ្នកឈ្នះនៅសប្ដាហ៍ណាមួយ រង្វាន់នឹងត្រឡប់មកដើមវិញ (៥០០០ ដុល្លារ) សម្រាប់ការចាប់ឆ្នោត ២ សប្ដាហ៍បន្ទាប់។
- កម្មវិធីមានរយៈពេល ៦ ខែ គឺដល់ខែ មេសា ២០១៨៕
អត្ថបទពាក់ព័ន្ធ៖