ជួបជាមួយកំពូលអ្នកពាក់មាសរាប់គីឡូលើខ្លួន គ្មានអ្នកដូច
- 2014-11-12 16:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបជាមួយកំពូលអ្នកពាក់មាសរាប់គីឡូលើខ្លួន គ្មានអ្នកដូច
ចន្លោះមិនឃើញ
អ្នកខ្លះគិតថាការពាក់មាសស្រោចខ្លួន ជុំក ណែនម្រាមដៃ ជាការបង្ហាញពីភាពស្ដុកស្ដម។ ឥឡូវនេះសូមទៅជួបបុគ្គល៣នាក់ ដែលល្បីតាមប្រព័ន្ធផ្សព្វផ្សាយ ដោយសារការសំញែងអលង្ការមាសសុទ្ធភ្លឺច្រាលពេញខ្លួន៖
បុរសជនជាតិ ឥណ្ឌា Datta Phuge បានចំណាយរាប់សែនដុល្លារទិញអាវថ្លៃបំផុត ផលិតពីមាសសុទ្ធទម្ងន់ ៣,៣ គីឡូក្រាមពាក់ បន្ថែមលើខ្សែក ខ្សែដៃ ពេញម្រាម ពេញក សឹងមើលលែងឃើញសាច់។
“អ្នកខ្លះសួថាខ្ញុំពាក់ច្រើនម្លឹងធ្វើអី? មនុស្សមានក្ដីប្រាថ្នាខុសគ្នា ហើយនេះជាសុបិនខ្ញុំ។ អភិជនខ្លះចង់ក្លាយជាម្ចាស់ ឡាន Audi ឡាន Mercedes និងឡានថ្លៃៗ តែខ្ញុំជ្រើសរើសជាម្ចាស់មាស"។ Phuge ប្រាប់ហេតុផល ពាក់មាសរាប់គីឡូ រហូតគាត់ទទួលរហស្សនាមថា បុរសមាស (The Gold Man)។
Tinh ជាស្ត្រីអ្នកលក់ឥវ៉ាន់នៅវិហារ Song Son ក្នុងប្រទេសវៀតណាម។ នាងបានល្បីលើបណ្ដាញសង្គមដោយសារខ្សែករ ខ្សែដៃ និងគ្រឿងអលង្ការមាសណែនខ្លួន គ្មានគេដូច។
នាងរៀបរាប់ថា៖ "វាជាទ្រព្យខ្ញុំ ខ្ញុំចង់ពាក់វា។ ខ្លះគេថាខ្ញុំរោគចិត្ត ហើយគេបន្លាចខ្ញុំរឿងចោរប្លន់សម្លាប់។ ប៉ុន្តែខ្ញុំសំណាងណាស់ ព្រោះថាចោរមិនធ្លាប់ប្លន់ខ្ញុំសោះ"។
ការពាក់មាសច្រើនសន្ធឹកបែបនេះអាចជាការនាំសំណាងដល់ Tinh។ សំណាងនោះគឺ Tinh លក់ឥវ៉ាន់នៅតូបនាងដាច់ណាស់។ ភ្ញៀវចូលចិត្តមកទិញឥវ៉ាន់ Tinh ព្រោះគេជឿថា ទិញរបស់របរនៅតូបអ្នកលក់មានៗបែបហ្នឹង នឹងនាំលាភជ័យដល់ពួកគេ។
នាង Liu Cheng កូនក្រមុំនៅឯខេត្ត Fujian ប្រទេសចិនវិញប្រើពេលមួយម៉ោងទើបពាក់គ្រឿងអលង្ការមាស លើខ្លួននាងអស់ នៅថ្ងៃមង្គលការ។ តើពាក់មាសដល់ថ្នាក់ហ្នឹង ដើម្បីសំណាង? មែនហើយ សំណាងមិនសំណាងមិនដឹងទេ តែអ្នកស្រី Lin Hu ម្ដាយកូនក្រមុំរុំខ្លួនដោយអលង្ការមាសជាចង្វាយៗ នេះប្រាប់ថា៖ "មួយម៉ោងទម្រាំពាក់វាហើយ។ ខ្ញុំចង់ឲ្យវាជាថ្ងៃដ៏ពិសេសបំផុតសម្រាប់នាងតាមដែលអាចធ្វើបាន។ វាសំខាន់ដែលប្រាប់សាច់ញាតិប្ដីនាង ថាយើងជាគ្រួសារខ្ពង់ខ្ពស់សមរម្យ"។
ប្រែសម្រួល៖ ប៉ែន សុផាន់ណា
ប្រភព៖ dailymail & vietnamnet