BlackBerry ចែក​ទូរសព្ទ​ Free ទូទាំង​ពិភពលោក​

  • 2018-01-30 04:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គណនី Instagram ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​​ BackBerry ​រួម​ជា​មួយ​នឹង​ Gentlemen's Choice បាន​បង្កើត​​កម្មវិធី​មួយ​ ​ដើម្បី​ចែក​ទូរសព្ទ​ BlackBerry Motion ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ដោយ​ឥត​គិត​ថ្លៃ។

BlackBerry Motion ជា​ស្មាតហ្វូន​ BlackBerry ដំបូង​គេ​ដែល​មាន​កម្រិត​ការពារ​ IP67 ដោយ​អាច​ស្ថិត​​នៅ​ក្នុង​ទឹក​ជម្រៅ​ ១ ម៉ែត្រ​ រយៈពេល​ ៣០ នាទី។ ជាង​នេះ​ទៅ​ទៀត​វា​មាន​បំពាក់​ថ្ម​ទំហំ​ដល់​ ៤០០០ mAh, បន្ទះ​ឈីប​ Snapdragon 625, អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD។

អ្នក​មាន​ចំណាប់​អារម្មណ៍​ ចង់​មាន​ឱកាស​បាន​ស្មាតហ្វូន​នេះ​ដោយ​ឥត​គិត​ថ្លៃ​ អាច​​អនុវត្តន៍​តាម​លក្ខខណ្ឌ​ខាង​ក្រោម ៖

@ Follow គណនី​ @gentlemenschoice និង​ @blackberrymobile ​លើ​ Instagram

@ សរសេរ​ Comment អ្វី​ក៏​បាន​នៅ​លើ​ Post ​អំពី​​កម្មវិធី​លើ​គណនី​ ​ @gentlemenschoice ដោយ Tag មិត្តភ័ក្ដិ​ចំនួន​ ៣ នាក់​ផង

@ ដើម្បី​មាន​ឱកាស​រឹត​តែ​ច្រើន​ សរសេរ​ឈ្មោះ​ម៉ាក​ទូរសព្ទ​ BlackBerry ដែល​អ្នក​ធ្លាប់​ប្រើ នោះ​ជា​ការ​ស្រេច​

​គួរ​ដឹង​ថា​កម្មវិធី​នេះ​នឹង​​ជ្រើស​យក​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨ ហើយ​អាច​ចូល​រួម​បាន​គ្រប់​ប្រទេស៕​​

​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម