មិន​ធម្មតា! U23 វៀតណាម​​​បាន​ប្រាក់​ឧបត្ថម្ភ​​​ជាង​១​លាន​ដុល្លារ

  • 2018-01-30 04:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​​របស់​វៀតណាម សាង​ប្រវត្តិសាស្ត្រ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ 2018 AFC U-23 Championship ក្រសួង ក្រុមហ៊ុន បុគ្គល​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​វៀតណាម​ជា​ច្រើន​បាន​រួម​ដៃ​គ្នា​ឧបត្ថម្ភ​ដល់​ជម្រើស​ជាតិ​ខ្លួន។

យោងតាម​សហព័ន្ធ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​​ពេល​នេះ​មាន​​ជិត​២៤​ប៊ីលាន​ដុង (ជាង​១​លាន​ដុល្លារ)។​ ក្នុងនោះ​ក្រសួង​វប្បធម៌​ កីឡា និង​ទេសចរណ៍ និង​គណៈកម្មាធិការជាតិអូឡាំពិក​វៀតណាម​ផ្ដល់​​ជាង​១,៤​ម៉ឺនដុល្លារ។ សហព័ន្ធ​បាល់ទាត់​វៀតណាម​ឲ្យ​ជាង​១៥​ម៉ឺន​ដុល្លារ។ ឯ​ប្រាក់​រង្វាន់​ផ្សេង​ទៀត​បាន​មក​ពី​ក្រុមហ៊ុន និង​បុគ្គល​ផ្សេង​ៗ។

​​​ U23 វៀតណាម​​​ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​ប្រជាជន​រាប់​លាន​នាក់​ក្នុង​ទីក្រុង​ហាណូយ​ ក្រោយ​ជួយ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ 2018 AFC U-23 Championship ចាញ់​U23​អ៊ូបេគីស្ថាន​ ២-១ ម៉ោង​បន្ថែម​១២០​នាទី៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ