នាយ​ចឺម និង​បង​ធម៌​ បង្ហាញ​​វត្ថុ​សក្ដិសិទ្ធិ​ សរុប​តម្លៃ​ក្បែរ​ម៉ឺន​ដុល្លារ​ ​

  • 2018-01-31 02:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​​គម្រប់​ខួប​សម្បថ​១​ឆ្នាំ នៃ​ការ​ប្រកាស​យក​គ្នា​បង​ប្អូន​ធម៌​កាល​ពី​យប់​មិញ​នេះ នាយ​ចឺម និង​ ឈុន សុវណ្ណភក្ដី បាន​បង្ហាញ​ខ្លួន​ជា​​មួយ​គ្រឿង​អលង្ការ​ធ្វើ​ពី​វត្ថុ​សក្ដិសិទ្ធិ​ម្នាក់​១ឈុត​ ដែល​សរុប​តម្លៃ​គឺ​រហូត​ដល់​ជិត​១​ម៉ឺន​ដុល្លារ​ឯ​ណោះ។

សិល្បករ​ចូល​រួម​ពិធី​ជប់​លៀង​របស់​នាយ​ចឺង និង​នាយ​ក្ដី

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ពិធី​ជប់លៀង​នេះ​មាន​ចំ​រណ្ដាប់​ជា​លក្ខណៈ​សែន​ព្រេន​​ ​ហើយ​បង​ប្អូន​ធម៌​១​គូ​នេះ បាន​ស្លៀក​សំលៀក​បំពាក់​ខ្មែរ​​អម​ជា​មួយ​ឈុត​ខ្សែក​ដែល​ពោរ​ពេញ​ដោយ​វត្ថុ​សក្ដិសិទ្ធិ​​យ៉ាង​ច្រើន។ ​

ជុំ​វិញ​​ការ​រៀប​ចំ​​បែប​នេះ ឈុន សុវណ្ណភក្ដី បាន​បក​ស្រាយ​ថា​ ដោយសារ​​ជា​កម្មវិធី​គម្រប់​ខួប​នៃ​ការ​ស្បថ​ ដូច្នេះ​ហើយ​លោក​បាន​រៀប​រណ្ដាប់​សែន​ព្រេន​រួម​មាន​ក្បាល​ជ្រូក​ មាន់​ស្ងោរ​ និង​ស្លៀក​ពាក់​ឈុត​​ខ្មែរ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​។​ ខ្សែ​ក​ម្នាក់​១​ខ្សែ​នេះ​ត្រូវ​បាន​លោក​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា លោក​​ និង​នាយ​ចឺម​ពាក់​ជា​ការ​គោរព​ដល់​ថ្ងៃ​ស្បថស្បែ​សច្ចា​នោះ។

សម្រាប់​តម្លៃ​វិញ​ អ្នក​ទាំង​២​បាន​ឲ្យ​ដឹង​​ថា ១​ខ្សែ​ដែល​នាយ​ ចឺម ​ពាក់​គឺ​តម្លៃ​២ពាន់​ដុល្លារ ឯ​របស់​នាយ​​ក្ដី គឺ​ជាង​៥​ពាន់​ដុល្លារ។

ឆ្លៀត​ក្នុង​ពិធី​ជប់លៀង​នេះ​ បង​ប្អូន​ធម៌​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មហាជន​នេះ​ បាន​បញ្ជាក់​ថា ១​ឆ្នាំ​កន្លង​មក​ទំនង​ទំនង​របស់​អ្នក​ទាំង​២​កាន់​តែ​ស្អិតល្មួត​ខ្លាំង​តែ​​មិន​មែន​ស្នេហា​ទេ គឺ​បង​ប្អូន​ និង​ដៃ​គូ​ជំនួញ​ដ៏​ល្អ​១​គូ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី