Justin Bieber មិន​បាន​​លើក​ពាន​​ដោយ​ផ្ទាល់​មធ្យម ងំគេ​ផ្ញើ​ច្រលំផ្ទះ​

  • 2018-01-31 03:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​អ្វី​ដែល​អ្នក​គាំ​ទ្រ​១​ចំនួន​បាន​ដឹង​ហើយ ឆ្នាំ​នេះ Justin Bieber គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​ឈ្នះ​ពាន់​រង្វាន់ Latin Grammy ជា​មួយ​​ការ​ដែលលោក​លេច​មុខ​ក្នុង​បទ "Despacito” ដ៏​ល្បី​។

ជា​អកុសល​ Justin មិន​បាន​បង្ហាញ​ខ្លួន​ដើម្បី​ឡើង​ទទួល​ពាន​រង្វាន់​ដោយ​ផ្ទាល់​ឡើយ តែ​លោក​បាន​ស្នើ​​​អ្នក​រៀប​ចំ​កម្មវិធី​ឲ្យ​ផ្ញើ​វា​ទោ​កាន់​លោក​ជំនួស​វិញ។ ចៃដន្យ​ពាន​​របស់​ Bieber បាន​ធ្លាក់​មក​ដល់​ដៃ​លោក​ដូច​ការ​គ្រោង​ទុក​ឡើយ ដោយ​អ្នក​ចាត់​​ចែង​បែរ​ជា​ផ្ញើ​ច្រលំ​អាសយដ្ឋានទៅ​ឲ្យដៃ​គូ​ចម្រៀង​ Luis Fonsi ម្ចាស់​បទ "Despacito”ទៅ​វិញ។

Luis Fonsi កាន់​ពាន​ របស់ JB

មូលហេតុ​ដែល Justin Bieber មិន​បាន​ចូល​រួម​លោក​ពាន​ដោយ​ផ្ទាល់​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ព្រោះ​លោក​កំពុង​មមាញឹក​ជា​មួយ​ការ​រៀប​ចំ​អាល់ប៊ុម​ថ្មី និង​រវល់​ខ្លាំង​ជា​មួយ​កាតព្វកិច្ច​​សាង​ទំនាក់ទំនង​ឲ្យ​ល្អូកល្អិន​ឡើង​វិញ​ក្រោយ​ត្រូវ​គ្នា​ជា​មួយ Selena Gomez។ ម្យ៉ាង​លោក​ត្រូវ​ត្រៀម​​ខ្លួន​ដើម្បី​ចូល​រួម​កម្មវិធី​ទទួល​ពាន​ផ្សេង​ទៀត​ មិន​មែន​ត្រឹម​តែ Latin Award ឡើយ៕​​​​​​​​​

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី