ទិដ្ឋភាព​ ព្រះ​សង្ឃ​ និង​បរិស័ទ​ធ្វើ​ពិធី​បូជា​មាឃបូជា​​ព្រឹក​មិញ​

  • 2018-01-31 07:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ទាំង​ព្រះ​សង្ឃ​ និង​គ្រហស្ថ​បាន​រៀប​ចំ​ពិធី​បុណ្យ​មាឃបូជា​​គ្រប់​វត្ត​​​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ក្នុង​នោះ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​​ដែល​ជា​ទូទៅ​ស្គាល់​ថា ភ្នំ​ឧត្តុង្គ​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​​ភាគ​ច្រើន​ពុទ្ធ​បរិស័ទ​​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ពុទ្ធ​បរិស័ទ​នៅ​នៅ​ជុំ​វិញ​ភ្នំ​ឧត្តុង្គ​ និង​ព្រះ​សង្ឃ​ពី​​អារាម​នានា​ក៏​បាន​និមន្ត​ទៅ​ដែរ។

​មាឃបូជា​កាល​ពី​ព្រឹក​មិញ​នៅ​សក្យមុនីចេតិយ៍​នៃ​ភ្នំព្រះរាជ​ទ្រព្យ​មាន​ការ​យាង ​និមន្ត​ចូល​រួម​ពីសម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ មន្ត្រី​សង្ឃ​​​គ្រប់​ឋានានុក្រម​ និង​មន្ត្រី​រាជ​ការ​ ព្រម​ទាំង​ពុទ្ធបរិស័ទ​យ៉ាង​ច្រើន​កុះករ​។ ពុទ្ធបរិស័ទ​បាន​​បូជាផ្កា​ភ្ញី​ ទៀនធូក​ដើម្បី​រំលឹក​ដល់​ព្រះ​ពុទ្ធ​បរម​គ្រូ ព្រម​ទាំង​វេរ​ថ្វាយ ប្រគេន​ចង្ហាន់ បច្ច័យ និង​ទាយទាន​ផ្សេង​ៗ​ដល់​ព្រះ​សង្ឃ​ និង​រាប់​បាត​ផង​ដែរ។

​មាឃបូជា​​ជា​​បុណ្យ​​ដ៏​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​​ដែល​ផ្តោត​លើ​​ព្រឹត្តិការណ៍​សំខាន់​៣។ ទី​១ ការ​​រំឭក​នឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​ទ្រង់​ដាក់​អាយុ​សង្ខារ។ ទី​២​ ​ថ្ងៃ​រំលឹក​ទៅ​ដល់​ពេល​ដែល​ព្រះពុទ្ធ​អង្គ​សម្ដែង​​ឱវាទ​បាតិមោក្ខ​​ និង​ទី​៣​ដើម្បី​ប្រារព្ធ​នូវ​ការ​ធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ៕

ថ្ងៃបុណ្យមាឃបូជា គួដឹងពី​ឱវាទ​ធំៗទាំង​បី របស់ព្រះសម្មាសម្ពុទ្ធ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី