អ្នកប្រើកាមេរ៉ា Canon មានមុខងារ Bluetooth និង Wireless អាចប្រើកម្មវិធីនេះ ដើម្បីបង្កភាពងាយស្រួលក្នុងការថត និងប្រើប្រាស់រូបភាពផលិតមក។
បើអ្នកដំឡើងកម្មវិធីដំបូង សំនួរទាំងនេះ អ្នកប្រហែលជាធ្លាប់ឆ្ងល់។
១. ហេតុអ្វីបានជា Camera Connect ត្រូវការចូលប្រើ Photos លើទូរសព្ទ?
ដើម្បីរក្សាទុករូបភាពពីកាមេរ៉ាទៅកាន់ទូរសព្ទ វាត្រូវការចូលប្រើកម្មវិធី Photos។
២. ហេតុអ្វីបានជា Camera Connect ត្រូវការផ្ញើ Notifications មកអ្នក?
- នេះដើម្បីងាយស្រួលទទួលបានព័ត៌មានពីមុខងារលើកម្មវិធី។
៣. ហេតុអ្វីបានជា Camera Connect ត្រូវការចូលប្រើទីតាំង GPS របស់អ្នក?
បើអ្នកប្រើកម្មវិធីនេះជាមួយនឹងកាមេរ៉ា PowerShot ឬ IXUS អ្នកអាចបន្ថែមព័ត៌មានទីតាំង GPS កន្លែងថតទៅកាន់រូបភាពពីទូរសព្ទបាន។
៤. ហេតុអ្វីបានជា Camera Connect ត្រូវការចូលប្រើ Bluetooth លើទូរសព្ទអ្នក?
កាមេរ៉ាភ្ជាប់ទៅនឹងទូរសព្ទដោយប្រើ Bluetooth ប្រើប្រាស់ថាមពលតិច ហើយងាយស្រួលទាញយករូបភាព និងគ្រប់គ្រងកាមេរ៉ាពីចម្ងាយបាន។
៥. តើអ្នកទាញយករូបភាពទៅកាន់ទូរសព្ទយ៉ាងម៉េច?
ពេលអ្នកភ្ជាប់ទូរសព្ទ និងកាមេរ៉ា អ្នកចុចលើប៊ូតុង Images on camera។ នេះនឹងបង្ហាញរូបភាពជាច្រើនបានរក្សាទុកក្នុងមេម៉ូរីកាត ហើយអ្នកអាចទាញយកបាន។
៦. តើអ្នកគ្រប់គ្រងកាមេរ៉ាពីទូរសព្ទយ៉ាងម៉េច?
ពេលអ្នកភ្ជាប់ទូរសព្ទ និងកាមេរ៉ា អ្នកចុចប៊ូតុង Remote live view shooting។ នេះនឹងបង្ហាញទិដ្ឋភាពពីកាមេរ៉ាបានឃើញលើទូរសព្ទ ដែលងាយស្រួលពេលអ្នកប្រើ Tripod និងប្រើ Shutter speed ល្បឿនយឺត។
៧. តើមុខងារភ្ជាប់ប្រើ Bluetooth និង Wi-Fi លើកាមេរ៉ាខុសគ្នាយ៉ាងម៉េច?
ទាំងមុខងារ Bluetooth និង Wi-Fi អាចប្រើបានដោយគ្មានខ្សែ។ Bluetooth ប្រើថាមពលតិច ខណៈ Wi-Fi ប្រើប្រាស់ថាមពលច្រើនបន្តិច តែងាយស្រួលក្នុងការទាញយករូបភាព និងពិនិត្យមើលទិដ្ឋភាពផ្ទាល់ (Live view) លើទូរសព្ទ។
៨. តើអ្នកអាចភ្ជាប់ច្រើនកាមេរ៉ាលើទូរសព្ទបានយ៉ាងម៉េច?
អ្នកអាចភ្ជាប់ទូរសព្ទបានតែមួយប៉ុណ្ណោះទៅកាន់កាមេរ៉ាក្នុងពេលមួយដង។
៩. បើអ្នកមានបញ្ហាភ្ជាប់ប្រើ Wireless គួរធ្វើបែបណា?
បើអ្នកធ្វើតាមការណែនាំក្នុងវីដេអូ តែនៅតែមិនអាចភ្ជាប់បាន។ អ្នកអាចលុប និងដំឡើងកម្មវិធីលើទូរសព្ទ ហើយ Reset Wireless settings របស់កាមេរ៉ា។ ជម្រើស Reset មានក្នុង Wireless settings menu របស់កាមេរ៉ា។
១០. តើមុខងារណាខ្លះក្នុង Camera Connect អាចប្រើបានលើម៉ូដែលកាមេរ៉ាអ្នក?
កម្មវិធី Camera Connect អាចប្រើបានជាមួយកាមេរ៉ាមាន Wi-Fi និង Bluetooth។ មុខងារមួយចំនួនមិនអាចប្រើបានគ្រប់ម៉ូដែលកាមេរ៉ានោះទេ។ ពេលអ្នកទាញយកកម្មវិធីពី App Store និង Google Play អ្នកអាចពិនិត្យមើលព័ត៌មានទាំងនេះបានលើទំព័រនោះ។
១១. តើអ្នកអាចទាញយកអ្វីទៅកាន់ទូរសព្ទតាមរយៈកម្មវិធី Camera Connect?
អ្នកអាចទាញយករូបភាពប្រភេទ JPEG និង វីដេអូ បានថតជាមួយកាមេរ៉ា។
១២. តើអ្នកអាចកាត់បន្ថយទំហំ File រូបភាព មុនពេលទាញយកបានដែរ ឬទេ?
ពេលអ្នកជ្រើសរើសជម្រើស Images on Camera អ្នកអាចជ្រើសរើស File ទំហំដើម ឬអាចកាត់បន្ថយបាន ដើម្បីសន្សំ Space លើទូរសព្ទ។
VIDEO
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.canon.com.au/support/cameras/wireless-connectivity
ប្រភព៖
canon
ប្រែសម្រួល៖ ប៊ុនធឿន