មិត្ត​ចាស់ Steve Jobs ប្រាប់​ថា អស់​ជំនឿ​លើ​មេ Tesla លោក​ Elon Musk មែនទែន​ហើយ​

  • 2018-02-01 02:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ចំណោម​ស្ថាបនិក​មួយ​រូប​ដែល​ជួយ​បង្កើត​ក្រុមហ៊ុន Apple លោក Steve Wozniak កន្លង​ទៅ​បាន​ចេញ​ប្រកាស​ជា​សាធារណៈ​ថា​ខ្លួន​អស់​ជំនឿ​នូវ​រាល់​ពាក្យ​សម្តី​របស់​ក្រុមហ៊ុន Tesla និង​លោក Elon Musk ត​ទៅ​ទៀត​ហើយ។​

រូបតំណាង Steve Wozniak

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​កាល​ពី​ដើម​សប្តាហ៍​អំឡុង​ពេល​លោក Woz ទៅ​ចូលរួម **​វេទិកា​ពាណិជ្ជកម្ម​** ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត។ ទាំង​ដែល​កន្លង​ទៅ​អតីត​មិត្ត​ Steve Jobs ម្នាក់​នេះ ក៏​ជា​អ្នក​គាំទ្រ​ក្រុមហ៊ុន Tesla ដ៏​ងប់ងុល​ម្នាក់ ហើយ​គាត់​សប្បាយចិត្ត​បំផុត​នៅ​ពេល​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បញ្ចេញ​ត្រកូល​រថយន្តModel S។

រូបតំណាង Elon Musk

លោក Woz ពន្យល់​ថា "Elon Musk ធ្លាប់​និយាយ​កាល​ពី​អតីតកាល​ថា​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ ២០១៦ រថយន្ត​នឹង​មាន​បំពាក់​នូវ Sensor ដែល​អាច​បើកបរ​ដោយ​ខ្លួន​ឯង​ជុំវិញ​ប្រទេស ប៉ុន្តែ​គ្រប់​យ៉ាង​ក្លាយ​ទៅ​ពាក្យ​បោកប្រាស់"។

លោក​បន្ថែម "ម្ល៉ោាះមកទល់​ពេល​នេះ​ខ្ញុំ​ឈប់​ជឿ​គ្រប់យ៉ាង​ដែល Musk ឬ Tesla និយាយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ស្រលាញ់​រថយន្ត គ្រាន់​អ្វី​ជា​បញ្ហា​ការ​បោកបញ្ឆោត​ច្រើន​លើក​ច្រើន​សារ​បាន​កើត​ឡើង​កន្លង​មក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទំនុកទុកចិត្ត មួយ​វិញ​ទៀត​បើ​ធៀប​ទៅ​នឹង​លោក Jobs គាត់​មិន​ទាន់​ល្អ​ដល់​នៅ​ឡើយ"។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

​​

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា