តាម​ពិត​តារា​ហូលីវូដ​ទាំង​នេះ​សុទ្ធ​តែ​ខ្ជិល​ហាត់​ប្រាណ​មិនធម្មតា​ទេ!

  • 2018-02-01 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​អ្នក​ជា​តារា​ក៏​ដោយ អ្នក​ត្រូវ​តែ​ចំណាយ​ពេល​វេលា​និង​ការ​អត់ធ្មត់​យ៉ាង​ច្រើន ដើម្បី​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់។ ដូច្នេះ​ហើយ​ទើប​ការ​សម្រេច​ចិត្ត​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ជន​ល្បី​ឈ្មោះ​ជា​ច្រើន​មាន​សម្ពាធ​និង​តស៊ូ​​ ទម្រាំ​ខ្លួន​អាច​ទទួល​បាន​រាង​រៅ​ដែល​ខ្លួន​ចង់​បាន​​។

កាល​ពី​ម្សិល​មិញ​នេះ​ តារា​សម្ដែង Josh Gad បាន​បង្ហោះ​សារ​មួយ​លើ​បណ្ដាញ​សង្គម Twitter ថា​វា​ពិត​ជា​ការ​តស៊ូ​ដ៏​លំបាក​មួយ ប៉ុន្តែ​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ ជាមួយ​នឹង​ជំនួយ​ពី​អ្នក​គាំទ្រ​របស់​លោក ដោយ​ស្នើ​សុំ​ឲ្យ​អ្នក​គាំទ្រ​ទាំង​នោះ​បង្ហោះ​រូបថត​ហាត់​ប្រាណ​របស់​ពួក​គេ​ ដូច្នេះ​ទើប​អាច​ហាត់​ប្រាណ​ក្នុង​ពេល​ជា​មួយ​គ្នា។

ក៏​ប៉ុន្តែ​មិន​មែន​មាន​តែ​លោក​ម្នាក់​នោះ​ទេ ទាំង​នេះ​គឺ​ជា​បណ្ដា​តារា​ទាំង​អស់​ដែល​មិន​ពេញ​ចិត្ត​ការ​ហាត់​ប្រាណ៖

Josh Gad

ដូច​បាន​រៀប​រាប់​ខាង​លើ តារា​ល្បី​ពី​ក្នុង​រឿង "Frozen" រូប​នេះ​កំពុង​តែ​ពិបាក​ក្នុង​ការ​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​ខ្លួន។

Leslie Jones

តារា​រូប​នេះ​ក៏​មាន​មាឌ​មិន​ធម្មតា​ដែរ Leslie បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter រអ៊ូ​ថា​ហេតុអ្វី​នាងចាំ​បាច់​ហាត់​ប្រាណ​ គ្រាន់​តែ​ឲ្យ​អ្នក​ដទៃ​សម្លឹង​មក​នាង​មក​ឃើញ​ល្អ ព្រោះ​ពេល​នេះ​នាង​ស្រលាញ់​រូប​រាង​របស់​ខ្លួន។

Britney Spears

Britney និយាយ​ថា​ខ្លួនអាច​ហាត់​ប្រាណ​ខ្លះៗ​ ដូច​ជា​រត់​និង​ធ្វើ​ចលនា​សាមញ្ញៗ បើ​សិន​ជា​ច្រើន​ជាង​នោះ​ពេក នាង​មិន​ចង់​ធ្វើ​នោះ​ទេ។

Gigi Hadid

Gigi ធ្លាប់​សាក​​ហាត់​ប្រាណ​ដោយ​ជិះ​កង់​ម្ដង នាង​ពិត​ជា​ស្អប់​វា​ខ្លាំង។

**Jennifer Lopez **

Jennifer ថា​នាង​ពិត​ជា​មិន​ចូល​ចិត្ត​វា​ដូច​ជា​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​វា​ដូច​គ្នា គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ក្រោយ​ពេល​ទទួល​បាន​រូប​រាង​ដែល​ខ្លួន​ប្រាថ្នា។

Reese Witherspoon

Reese និយាយ​ថា​បើសិន​ជា​នាង​មិន​អាច​ឃើញ​បរិយាកាស​នៅ​ក្នុង Gym ម្ដង​ទៀត នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ