បុរសម្នាក់បង្ហាញវិធីដំឡើងមេមូរី iPhone ដល់ ៥១២ GB សូម្បីបុគ្គលិក Apple ក៏ភ្ញាក់
- 2018-02-01 04:52:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់បង្ហាញវិធីដំឡើងមេមូរី iPhone ដល់ ៥១២ GB សូម្បីបុគ្គលិក Apple ក៏ភ្ញាក់
ចន្លោះមិនឃើញ
បុរសម្នាក់ដែលមានគណនី YouTube ឈ្មោះ Federico Cerva បានបង្ហោះវីដេអូមួយ ដែលមានបង្ហាញអំពីដំណើរការដំឡើងអង្គផ្ទុកទិន្នន័យ iPhone 7 ដល់ទំហំ ៥១២ GB។
ក្រោយពីឆ្លងកាត់ការដោះដូរគ្រឿងបន្លាស់ជាច្រើនដំណាក់កាល iPhone 7 ដែលអង្គផ្ទុកទិន្នន័យទំហំដល់ ៥១២ GB បានលេចរូបរាងឡើង។ គេអាចដំឡើងអង្គផ្ទុកទិន្នន័យបានតាមរយៈការប្ដូរប្រើ ឈីប ដែលផលិតឡើងដោយក្រុមហ៊ុន Union Repair ដែលមានមូលដ្ឋាននៅខេត្ត Shenzhen ប្រទេសចិន។
ក្រោយពីដំឡើងបានសម្រេច បុរសខាងលើក៏បាននាំយក iPhone 7 របស់ខ្លួនទៅបង្ហាញដល់បុគ្គលិកនៅហាង Apple ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល និងនឹកស្មានមិនដល់។
iPhone 7 ខាងលើមិនមែនជា iPhone ដំបូងគេក្នុងលោកដែលមានទំហំ ៥១២ GB នោះ ព្រោះថាកាលពីដើមខែធ្នូ ឆ្នាំ ២០១៧ ក្រុមហ៊ុន Union Repair បានបង្ហាញចេញ iPhone ដំបូងគេមានទំហំ ៥១២ GB រួចមកហើយ៕