បាល់ទះ​លើ​ព្រិល​​ អាចមាននៅអូឡាំពិករដូវរងាលើកក្រោយ

  • 2018-02-01 08:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទះ​លើ​ព្រិល​គ្រោង​ដាក់​បង្ហាញ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ Pyeongchang ប្រទេស​កូរ៉េ​ខាងត្បូង​។

កូរ៉េ​ខាងត្បូង​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​កីឡា​ប្រភេទ​នេះ​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ដោយ​សារ​វា​នៅ​មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ។ បើ​សិន​ជា​ជោគជ័យ​ បាល់​ទះ​ នឹង​ក្លាយ​ជា​ប្រភេទ​កីឡា​ទី​មួយ​ ដែល​មាន​ទាំង​នៅ​អូឡាំពិក​រដូវ​ក្ដៅ​ និង​អូឡាំពិក​រដូវ​រងា។

បាល់​ទះ​លើ​ព្រិល​​មាន​របៀប​លេង​ស្រដៀង​​នឹង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ដោយ​វា​តម្រូវ​ឲ្យ​ប្រើ​កីឡាករ​ម្ខាង​២​នាក់​ដូចគ្នា។ បច្ចុប្បន្ន​មាន​ប្រទេស​អឺរ៉ុប​ចំនួន​១៧​តែង​​រៀបចំ​ការ​ប្រកួត​ជើងឯក​កីឡា​បាល់ទះ​លើ​ព្រិល​ ដោយ​ប្រទេស​ទាំង​នោះ​បែងចែក​គ្នា​ធ្វើ​ម្ចាស់ផ្ទះ​ប្ដូរ​វេន៕

ប្រភព៖ CBSNews   ប្រែសម្រួល៖ វីរ័ត្ន