Suarez តែត​ឲ្យ​ Barca ឈ្នះ​ Valencia មាន​សង្ឃឹម​​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-02-02 01:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​យក​ឈ្នះ​ Valencia ១​ទល់​នឹង​សម្រាប់​​ការ​ប្រកួត​ពាន​ Copa del Rey ជើង​ទី​មួយ​កាល​ពី​យប់​មិញ។

ក្រុម​យក្ស​របស់​អេស្ប៉ាញ​លេង​បាន​យ៉ាង​ល្អ​ក្នុង​ទឹកដី​ខ្លួន​ឯង​ដោយ​គ្រប់​គ្រង​បាល់​ប្រមាណ​៧៣% និង​ស៊ុត​ជា​ច្រើន​ដង​ ខណៈ​ Valencia មាន​ឱកាស​វាយ​សម្រុក​តិច​មែនទែន។​ យ៉ាងណា​ក៏​ដោយ​គូ​នេះ​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ ០-០ ប៉ុណ្ណោះ​នៅ​វគ្គ​ទី​មួយ។

លុះ​ដល់​វគ្គ​ទី​ពីរ​ លោក Ernesto Valverde បាន​សម្រេច​ចិត្ត​ដក​ Aleix Vidal ហើយ​ដាក់​ Coutinho ដើម្បី​ឲ្យ​សាច់​បាល់​ Barca មាន​អ្នក​ក្រឡុក​ខ្លាំង​ជាង​មុន​។ ដូច​ការ​រំពឹង​ទុក​នៅ​នាទី​ ៦៧​ Messi បាន​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ហើយ​លើក​ឲ្យ​ Suarez តែត​បញ្ចូល​ទី​បាន​សម្រេច​ បើ​ទោះ​ជា​មាន​ខ្សែ​ការពារ​២​នាក់​ឈរ​បាំង​ក៏​ដោយ។

ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​លើ​​ទឹកដី​ Valencia វិញ​ នៅ​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ មួយ​គូ​ទៀត​ដែល​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែរ​នោះ គឺ Leganes ស្មើ​គ្នា​ ១-១ ជាមួយ​ Sevilla ហើយ​គូ​ទាំង​ពីរ​នេះ​នឹង​លេង​ជើង​ទីពីរ​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ លើ​ទឹកដី Sevilla វិញ​ម្ដង៕​

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី