Big Hero 6 ភាពយន្តថ្មីពី Disney បញ្ចាំងនៅ Platinum Cineplex
- 2014-11-12 17:25:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Big Hero 6 ភាពយន្តថ្មីពី Disney បញ្ចាំងនៅ Platinum Cineplex
ចន្លោះមិនឃើញ
ភាពយន្តថ្មីរបស់ Disney រឿង “Big Hero 6” បានក្លាយជាភាពយន្តជាប់ចំណាត់ថ្នាក់លេខ ១លើតារាង Box Office អាមេរិក ហើយរកចំណូលបានជាង ៥៦ លានដុល្លារ ក្នុងរយៈពេល ៣ថ្ងៃ ។ ខ្សែភាពយន្តតុក្កតា 3D បានមកដល់ប្រទេសកម្ពុជាហើយ ដោយបានចាប់បញ្ចាំងឲ្យទស្សនិកជនចូលទស្សនាជាសាធារណៈនៅរោងកុន Platinum Cineplex ចាប់ពីស្អែកនេះទៅ។
រឿង “Big Hero 6” ជារឿងមួយដែលនិយាយពីក្មេងពោរពេញទៅដោយទេពកោសល្យ និង ភាពច្នៃប្រឌិត Hiro Hamada ជាអ្នកឯកទេស ផ្នែកផលិតគ្រឿងយន្តដ៏ទំនើប និង មិត្តសម្លាញ់របស់គាត់ Baymax ជាមួយនឹង Hiro ៤នាក់ផ្សេងទៀត បានបំពេញបេសកកម្មកម្ចាត់ជនទុច្ចរិត ដែលបានលួច Microbots របស់គេយកទៅប្រើប្រាស់ និង គំរាមកំហែងក្នុងទីក្រុងSan Fransokyo ។
គ្រប់ឈុតឆាកសំដែងមានការប្រយុទ្ធគ្នាលាយឡំនឹងទស្សនីយភាពបែបកំប្លែងដែលធ្វើឲ្យលោកអ្នកទប់សំណើចពុំបាន។ មនុស្សយន្ត Baymax ដែលមានមាឌប៉ោងដូចទីងមោងបានដើរតួយ៉ាងសំខាន់ក្នុងសាច់រឿងក្នុងការរកមធ្យោបាយបំផ្លាញ Microbots កុំឲ្យមនុស្សអាក្រក់គ្រប់គ្រងពួកវាក្នុងផ្លូវខុសតទៅទៀត។ ភាពយន្តនេះជាការដឹកនាំរួមគ្នាដោយ Don Hall និង Chris Williams។
នៅក្នុងបើកសម្ពោធន៍កាលពីល្ងាចមិញនេះ អតិជនដែលមកអញ្ជើញមកចូលទស្សនា សុទ្ធសឹងតែជាដៃគូរពាណិជ្ជកម្ម និង Fans ដែលបានឈ្នះក្នុងកម្មវិធី Facebook របស់ Platinum Cineplex និង អតិថិជនរបស់កុំព្យូទ័រDell។
https://www.youtube.com/watch?v=qHHfQ_8DGNw#t=126
អត្ថបទ៖ លី ហេង