វេទិកាធុរកិច្ច របស់សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានត្រលប់មកវិញ ផ្តោតលើប្រធានបទ “ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក”
- 2025-07-04 04:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាធុរកិច្ច របស់សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានត្រលប់មកវិញ ផ្តោតលើប្រធានបទ “ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក”
ចន្លោះមិនឃើញ
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME ដែលរៀបចំឡើងនៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:៣០ល្ងាច និងមានទីតាំង នៅក្នុងសាល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) និង NICC។
គួរបញ្ចាក់ផងដែរ ថានៅពេលដែលកម្ពុជា និងពិភពលោកកំពុងចូលទៅសម័យឌីជីថលយ៉ាងលឿន អាជីវកម្មតូច និងមធ្យម (SMEs) ត្រូវតែដំណើរការកែប្រែដើម្បីអាចរីកចម្រើន។ ព្រឹត្តិការណ៍ “Empowering SMEs for tomorrow’s opportunity - ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក” គឺជាជំហានសំខាន់មួយ ដើម្បីផ្ដល់ចំណេះដឹង និងបង្កើនបណ្តាញដ៏សំខាន់ចំពោះ SMEs ដើម្បីទទួលបានឱកាស ក្នុងសម័យឧស្សាហកម្មទី ៤។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើ ការសំរបខ្លូន និងយស់ដឹងពីលាស់ប្ដូររបស់បច្ចេកវិទ្យា សារៈសំខាន់នៃការរួមបញ្ចូលឌីជីថល និងការច្នៃប្រឌិតក្នុងអាជីវកម្ម (Innovation)
គោលបំណង និងអត្ថប្រយោជន៍សំខាន់ៗ៖
តម្លៃសំខាន់ៗ (Key Takeaways)