Apple ចាប់​ផ្ដើម​លក់​ iPhone 7/7 Plus មួយ​ទឹក​ តម្លៃ​មាន​ពី​ ៤៩៩ ដុល្លារ​ឡើង

  • 2018-02-02 02:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចាប់​ផ្ដើម​ការ​លក់​ iPhone 7/7 Plus ប្រភេទ​ Refurbished (ម៉ាស៊ីន​​ជួសជុល​ថ្មី) នៅលើវិបសាយផ្លូវការរបស់ខ្លួន​​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ផលិតផល​ថ្មី​ប្រហែល​ ៩ – ១០ ភាគ​រយ។

​​iPhone ដែល​ប្រកាស​ចេញ​នៅ​ឆ្នាំ​ ២០១៦ នេះ​មាន​ដាក់​លក់​​មួយ​ទឹក​ក្នុង​តម្លៃ​ដូច​តទៅ ៖

# iPhone 7 ទំហំ​ ៣២ GB តម្លៃ​ ៤៩៩ ដុល្លារ , ទំហំ​ ១២៨ GB តម្លៃ​ ៥៨៩ ដុល្លារ​ និង​ ទំហំ​ ២៥៦ GB តម្លៃ​ ៦៧៩ ដុល្លារ

# iPhone 7 Plus ទំហំ​ ៣២ GB តម្លៃ​ ៥៩៩ ដុល្លារ និង​ ទំហំ​ ១២៨ GB តម្លៃ​ ៦៨៩ ដុល្លារ​ ​ដោយ​មិន​មាន​ទំហំ​ ២៥៦ GB នោះ​ទេ​

ផលិតផល​ Refurbished ​ក្រៅ​ពី​មាន​ម៉ាស៊ីន​ជួសជុល​ថ្មី ក៏​មាន​​ប្ដូរ​ថ្ម​ថ្មី, សម្បក​ថ្មី​, មាន​ប្រអប់​ពណ៌​​​ថ្មី​ ដែល​មាន​គ្រឿង​ Accessory ថ្មី​​មួយ​ឈុត​ និង​មាន​ការ​ធានា​ពេញ​មួយ​ឆ្នាំ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង