​ឆ្នាំ​នេះ មាស ចាន់​ណា​ ​​មាន​​ទំនុក​ចិត្ត​ជាង​ឆ្នាំ​មុន​​ក្នុង​ការ​ប្រជែង​យក​ពាន​

  • 2018-02-02 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់​ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​បង្ហាញ​​​ពី​ចំណាប់អារម្មណ៍​ថា មាន​​ទំនុក​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម​កាន់​តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup រដូវ​កាល​ថ្មី​នេះ។

លោក មាស ចាន់​ណា (ទទួល​ពាន​គ្រូ​​​មាន​ប្រជាប្រិយភាព​)

​គ្រូ​បង្វឹក​ម្រិត​ A-Licence រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជាង​ឆ្នាំ​មុន​ ដោយ​សារ​ឆ្នាំ​នេះ​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ​ក្នុង​ការ​អភិវឌ្ឍ​​ក្រុម។ ​មាន​ចំណុច​​ពិសេស​ជា​ច្រើន ដែល​ទទួល​បាន​ពី​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប ​ប៉ុន្តែ​ពេល​នេះ​លោក​មិន​ទាន់​ហ៊ាន​បង្ហើប​នៅ​ឡើយ។

​យ៉ាង​ណា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​លោក​សប្បាយ​ចិត្ត​បំផុត​​ ក្នុង​ការ​ដឹក​នាំ​ក្រុម ហើយ​ក៏​ជា​ឆ្នាំ​ដែល​ណាហ្គា​កំណត់​គោល​ដៅ​ខ្ពស់ ប្រសិន​បើ​អាច​ នឹង​យក​ពាន​​​លីគ​។ ​សម្រាប់​រដូវ​កាល​មុន ​ណាហ្គាវើល ទទួល​បាន​ត្រឹម​ជើង​ឯក​រង​នៃ​​ពាន Hun Sen Cup ស្រប​ពេល​លីគ​កំពូល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី