ក្រោយប្រើ​បាន​មួយ​ខែ អ្នក​ចូល​ដៃ​បង្កើត Apple ថា​មិន​ពេញ​ចិត្ត​ចំណុច​ម្យ៉ាង​លើ iPhone X

  • 2018-02-03 02:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Steve Wozniak ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាបនិក​មួយ​រូប​ចូល​រួម​បង្កើត Apple ជាមួយ​លោក Steve Jobs បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នូវ​ចំណុច​ធំ​មួយ​លើ iPhone X។ ស្មាតហ្វូន​តម្លៃ ៩៩៩ ដុល្លារ​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​លោក Tim Cook ទៅ Woz កាល​ពី​ខែ​មុន។​

ថ្លែង​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត បុរស​វ័យ ៦៧ ឆ្នាំ​បាន​ពន្យល់ "ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ជាមួយ iPhone 8 ក៏​ដូច​ជា iPhone 7 និង iPhone 6 ប៉ុន្តែ​ម៉ូដែល​ក្រោយ​នេះ ហាក់​មាន​ការ​ទាស់ចិត្ត​បន្តិច"។​

រូបតំណាងលោក Steve Wozniak

លោក Woz បន្ត "នោះ​ដោយ​សារ​ប៊ូតុង Power អាច​បម្រើ​មុខងារ​ច្រើន​យ៉ាង​ពេក ដូច​ជា​ពេល​យើង​ចុច​ជាប់​គ្នា​ច្រើន​ដង ឬ​ចុច​ពីរ​ទៅ​បី​ដង វា​នឹង​លោត​ទៅ​មុខងារ​ផ្សេង​ទៀត​ក្រៅ​ពី​មុខងារ​បិទ​បើក​សោ​អេក្រង់ ដោយ​នេះ​វា​ស្មុគស្មាញ​មែនទែន ព្រោះ​ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​សាមញ្ញ​និង​ងាយ​យល់​ហើយ​ចុច​រត់​ទៅ Direct តែ​ម្ដង"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា