រន្ធត់​ណាស់! ឧទ្ធម្ភាគចក្រ​២​គ្រឿង​បុក​គ្នា បង្កើត​ជា​សោកនាដកម្ម​នៅ​បារាំង​ថ្ងៃ​នេះ

  • 2018-02-02 12:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ មាន​ហេតុការណ៍​បុក​គ្នា​រវាង​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​នៅ​បារាំង​ បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ជិត​បឹង Carces ស្ថិត​ចន្លោះ​ឃុំ Cabasse និង Carces ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។ ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​សាលា​យោធា Army's School of Light Aviation ដែល​ជា​សាលា​បង្វឹក ​អ្នក​បើក​យន្តហោះ​សម្រាប់​យោធា និង​មុខងារផ្សេងៗ​ទៀត។

រហូត​មក​ទល់​ពេល​នេះ មនុស្ស​៥ នាក់​ដែល​បាន​បាត់បង់​ជីវិត​នោះ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ។

បើ​តាម​សម្ដី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​បុក​គ្នា​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​បន្ទាន់៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ ហ៊ីម រស្មី