មិនធម្មតា Kylie Jenner ចង់ទិញផ្ទះទំហំធំជាងសាលារៀនសម្រាប់កំណើតកូនដំបូង
- 2018-02-02 13:49:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា Kylie Jenner ចង់ទិញផ្ទះទំហំធំជាងសាលារៀនសម្រាប់កំណើតកូនដំបូង
ចន្លោះមិនឃើញ
តាមព័ត៌មាន Kylie Jenner ដែលកំពុងពពោះកូនដំបូងជាមួយមិត្តប្រុស Travis Scott នោះ មិនទាន់ទិញផ្ទះនៅឡើយទេនេះបើយោងតាម TMZ ។ ដូច្នេះហើយ តារាវ័យ ២០ឆ្នាំរូបនេះ កំពុងពិចារណាទិញផ្ទះមួយនៅកំពូលភ្នំមានទំហំធំជាងសាលារៀនទៅទៀត ទុកសម្រាប់កំណើតកូនដំបូងរបស់នាង។
សារព័ត៌មាន បានរាយការណ៍ទៀតថា ស្ត្រីត្រៀមក្លាយជាម្ដាយគេឆាប់ៗរូបនេះ កំពុងដាក់កែវភ្នែក និងពិចារណាយ៉ាងយកចិត្តទុកដាក់ ទៅលើសំណង់វិមានដ៏ធំអស្ចារ្យក្នុងសហគមន៍មួយដែលហ៊ុំព័ទ្ធទៅដោយភ្នំនៅតំបន់ជាយក្រុង Los Angeles។ វិឡាស្កឹមស្កៃនោះ មានទំហំជាងសាលារៀនដែលនៅក្បែរនោះទៅទៀត។
ឥឡូវនេះ រូបភាពនៃវិមានមានតម្លៃរាប់លានដុល្លារនោះ បានលេចចេញហើយ។ យោងតាមគេហទំព័រដដែល បានឱ្យដឹងថាផ្ទះដែលកំពុងសាងសង់ស្ថិតក្នុងកែវភ្នែករបស់ Kylie នោះ មានទំហំ ១៥ ០០០ ការ៉េ សាងសង់នៅលើផ្ទៃដី ៧ ហិចតា។ ឯតម្លៃវិញ តាមការរបាយការណ៍ចាស់របស់ TMZ គឺមានតម្លៃដល់ទៅ ជាង២លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
នៅមុនធ្លាយចេញពីការពិចារណាទិញផ្ទះដ៏ធំខាងលើ Kylie បានកាន់កាប់គេហដ្ឋានស្កឹមស្កៃមួយរួចហើយ ដែលមានតម្លៃ ១,៧លានដុល្លារអាមេរិក ស្ថិតក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋកាលីហ្វ័រញ៉ា៕