ប្រពន្ធ​ David Beckham នឹង​វិល​ចូល​ក្រុមចម្រៀង​ខ្លួន​វិញ ក្រោយ​ផ្អាកយូរ

  • 2018-02-03 04:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​អង់គ្លេស​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៤ មាន​ឈ្មោះ​ថា​ Spice Girls នឹងចាប់​ដៃ​គ្នា​ជា​ថ្មី​ ក្រោយ​បាត់​មុខ​មួយ​រយៈ​ធំ។

ទោះ​បី​មាន​អាយុកាល​ច្រើន​ទៅ​ហើយ​ក្ដី​ ស្រប​ពេល​សមាជិក​ម្នាក់ៗ​មាន​ការងារ​រវល់​រៀង​ខ្លួន​ក៏​ពិតមែន​ ប៉ុន្តែ​ក្រុម​ចម្រៀង​ប៉ុប​នារី​មួយ​នេះ​ នៅ​តែ​ឈរ​ជើង​ជាប់​មិន​ដួល​ទាល់​តែ​សោះ។ ជាក់ស្ដែង​ថ្ងៃ​នេះ​ អ្នក​ជំនាញ​ច្នៃ​ម៉ូដ​ ដែល​ត្រូវ​ជា​ភរិយា​របស់​ David Beckham គឺ​ Victoria បាន​បង្ហោះ​រូប​ជុំ​គ្នា​ដ៏​កម្រ​១​ ជាមួយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ ដែល​បង្ក​ឲ្យ​មហាជន​ ពិសេស​អ្នក​គាំទ្រ​ក្រុម Spice Girls មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ទេ។

ជាមួយ​គ្នា​នោះ​ បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ ក្រុម​នេះ​អាចនឹង​វិល​មក​សាជាថ្មី​រួម​គ្នា​ ហើយ​អ្នក​គាំទ្រ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​សមិទ្ធផល​ថ្មី​នោះ​ដែរ។

រូប​ពីមុន

Spice Girls បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៤ ដោយ​មាន​សមាជិក​ ៥​នាក់​ដូចជា​៖ Mel B, Victoria Beckham, Emma Bunton, Mel C, និង​ Geri Halliwell។ បទ​ដំបូង​បង្អស់​របស់​ក្រុម​ មាន​ចំណង​ជើង​ថា​ "Wannabe” ចេញ​ក្នុង​ឆ្នាំ ១៩៩៦ ដែល​ជា​បទ​ចម្រៀង​ល្បី​១ ក្នុង​ចំណោម​បទ​ចម្រៀង​ល្បី​ផ្សេង​ទៀត​កាល​ពី​ជំនាន់​នោះ៕

ប្រភព៖ thefader   ប្រែ​សម្រួល៖ យី សុធារី