ទង្វើមហា Sweet ទាំង៥ Taeyang ធ្វើចំពោះ Hyo Rin ដឹងហើយរំភើបអនេក
- 2018-02-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើមហា Sweet ទាំង៥ Taeyang ធ្វើចំពោះ Hyo Rin ដឹងហើយរំភើបអនេក
ចន្លោះមិនឃើញ
ក្ដីស្នេហ៍ស្មោះត្រង់របស់ប្រុសសង្ហាសម្រែកបាន Taeyang និងគូស្នេហ៍សំណព្វចិត្ត Min Hyo Rin ដែលមានឲ្យគ្នា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនត្រេកអរ និងស្ញប់ស្ញែងជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន។
កន្លងមក តារាចម្រៀងប្រុសវ័យ ២៩ឆ្នាំរូបនេះ តែងបញ្ជាក់ជារឿយៗ នូវក្ដីស្រឡាញ់ដែលលោកមានចំពោះ Hyo Rin។ រឿងរ៉ាវស្នេហារបស់អ្នកទាំង ២ប្រៀបដូចរឿងនិទាន ព្រោះក្ដីស្នេហ៍ដែលកើតមានចំពោះគ្នាលឿនដូចផ្លេកបន្ទោរ។ ជាក់ស្ដែង អ្នកទាំង ២បានធ្លាក់អន្លង់ស្នេហ៍ជាមួយគ្នាក្នុងឆ្នាំ ២០១៤ ពោលគឺក្រោយពេលដែល Min Hyo Rin បង្ហាញវត្តមានក្នុងបទចម្រៀងរបស់ Taeyang មានចំណងជើងថា "1AM”។
បន្ទាប់មក ពួកគេក៏សម្រេចបង្ហាញជាសាធារណៈនូវចំណងស្នេហ៍ក្នុងឆ្នាំ ២០១៥ ព្រមទាំងប្រកាសពីពិធីភ្ជាប់ពាក្យកាលពីខែធ្នូឆ្នាំមុននេះ។ អ្វីដែលគយរឲ្យរំភើបនោះ គឺ Min Hyo Rin គឺជាមនុស្សស្រីដំបូងបំផុតដែល Taeyang ទាក់ទងក្នុងឆាកជីវិត។ ដោយសារទឹកចិត្តស្រឡាញ់ដកមិនរួច ជាប់ក្នុងបេះដូង ទើប Taeyang តែងបង្ហាញជាប្រយោលតាមរយៈសកម្មភាពមួយចំនួន៖
១. Taeyang សរសេរបទចម្រៀងពី Hyo Rin
Taeyang បានបើកចំហរច្បាស់ៗថា នារីម្នាក់នេះហើយដែលតែងបំផុតគំនិតឲ្យលោកតែងបទចម្រៀង ហើយតែងស្ថិតក្នុងចិត្តជានិច្ច អំឡុងពេលលោកកំពុងធ្វើអាល់ប៊ុម "White Night”។
២. លោកចង់ឲ្យនាងសើច ពេលលោកនិយាយលេងសើចខ្លាំងបំផុត
កាលពីឆ្នាំមុន Taeyang បានទម្លាយថា ខ្លួនតែងនិយាយលេងសើចកំប្លែងៗឲ្យសង្សារបណ្ដូលចិត្តសើច។ ចៃដន្យអី Hyo Rin រកកន្លែងសើចអត់ឃើញ។
៣. Taeyang ផ្ញើសំបុត្រជាច្រើនច្បាប់សរសេរដោយដៃផ្ទាល់ដល់ Hyorin
ម្ចាស់បទ "Wedding Dress” រូបនេះធ្លាប់និយាយថា ខ្លួនបានចំណាយពេលបញ្ជាក់ក្ដីស្រឡាញ់ដែលលាក់ទុកពេញបេះដូងដល់ Hyo Rin តាមស្ទីលចាស់ពីមុន ដោយសរសេរសំបុត្រផ្ញើទៅ។ ឲ្យតែពេលនឹកគិតដល់នាង លោកតែងចារជាអក្ខរា ទៅហើយ។ ពេលខ្លះ Taeyang ប្រគល់ឲ្យ Hyo Rin ដល់ដៃ រួមជាមួយបាច់ផ្កាទៀតផង។
៤. អារម្មណ៍របស់ Taeyang ក្នុងរឿងស្នេហា តែងត្រូវមិត្តរួមក្រុមមើលដឹង
G-Dragon ធ្លាប់បាននិយាយថា អារម្មណ៍របស់ Taeyang អាចប្រែប្រួលទៅជាយ៉ាងណានោះ គឺផ្អែកលើទំនាក់ទំនងស្នេហាជាមួយ Hyo Rin។ ឯ Seungri ក៏លើកឡើងក្នុងន័យដូចគ្នាដែរថា Hyo Rin ពិតជាមានឥទ្ធិពលខ្លាំងក្នុងការគ្រប់គ្រងអារម្មណ៍ Taeyang។
៥. លោកតែងលើកទឹកចិត្តនាងគ្រប់ពេល
នៅពេល Min Hyo Rin ជោគជ័យ ដោយបានសម្រេចក្ដីសុបិនជាយូររបស់ខ្លួន ចូលក្នុងក្នុងក្រុមនារី តាមរយៈកម្មវិធីទូរទស្សន៍ KBS “Sister's Slam Dunk” Taeyang ក៏បានផ្ញើបាច់ផ្កាដ៏ធំជូននាង ភ្ជាប់ជាមួយសំបុត្រខ្លី ដោយសរសេរថា៖ "ផ្ការបស់ខ្ញុំ ការសញ្ជឹងគិតរបស់ខ្ញុំ”។
តាមរយៈទង្វើដ៏សែនរ៉ូមែនទិកទាំងនេះ អាចបញ្ជាក់បានថា សម្រាប់ Taeyang គឺ Hyorin ពិតជាមានន័យខ្លាំងបំផុតក្នុងជីវិត។ ក្នុងនាមជានារីដំបូងដែលចូលក្នុងជីវិត និងជានារីដែលលោកមិនអាចខ្វះបានក្នុងជាតិនេះ៕
ចុចអាន៖
រូបភាពក្ដៅៗពីទិដ្ឋភាពតារាល្បីៗ ពេលមកដល់ទីតាំងមង្គលការ Taeyang
ជុំវិញរឿងពិសេសៗនៃមង្គលការ Taeyang និង Min Hyorin អ្នកគួរដឹង