ជុំវិញ​រឿង​ពិសេស​ៗនៃមង្គលការ​ Taeyang និង​ Min Hyorin អ្នក​គួរ​ដឹង​

  • 2018-02-03 03:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​កំពូល​តារា​ប្រុស​ K-Pop ប្រចាំ​ក្រុម​ BIGBANG នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ០៣ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​ តាម​ពេល​វេលា​ដែល​បាន​គ្រោង​ទុក។ សម្រាប់​អ្នក​គាំទ្រ​មាន​អារម្មណ៍​រំភើប​មុន​បាត់​ទៅ​ហើយ​ចំពោះ​ពិធី​ដ៏​សែន​មាន​អត្ថន័យ​នេះ។

កន្លង​មក​មាន​ព័ត៌មាន​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ហូរហែ​ជុំវិញ​អាពាហ៍ពិពាហ៍​របស់​ Taeyang និង​ Min Hyo Rin។ ខាង​ក្រោម​នេះ​ ជា​ព័ត៌មាន​លម្អិត​បន្ថែម​ខ្លះៗ​ ទាក់ទង​នឹង​មង្គលការ​របស់​គូស្នេហ៍​នេះ​ ដែល​ប្រិយមិត្ត​គួរ​ដឹង៖

១. Taeyang និង​ Min Hyo Rin នឹង​រៀបការ​នៅ​ព្រះវិហារ

ពួកគេ សុទ្ធ​សឹង​ជា​អ្នក​កាន់​គ្រិស្តសាសនា​ ដូចនេះ​ក៏​សម្រេច​រៀប​ចំ​មង្គលការ​នៅ​ព្រះវិហារ​ Seoul Joongang Church ដែល​មាន​ទីតាំង​នៅ​ខេត្ត​ Anyang។ សម្រាប់​អ្នក​ដែល​ចូល​រួម​នឹង​មាន​តែ​គ្រួសារ​ និង​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ។

២. តារា​សម្ដែង​ Ki Tae Yong ជា​ចូលរួម​ជា​ពិសេស​បំផុត

បើ​តាម​ផលិតកម្ម​របស់​ Tae Yong បាន​បញ្ជាក់​ថា៖ "Ki Tae Yong នឹង​ចូល​រួម​ជាពិសេស​ក្នុង​មង្គល​ការ​របស់​ Taeyang និង​ Hyorin”។ រម្លឹក​ផងដែរ កាល​ពី​ Tae​ Yong រៀបការ​ជាមួយ​ Eugune តារាចម្រៀង​ Taeyang ក៏​បាន​ទៅ​ច្រៀង​អបអរ​ក្នុង​ពិធី​មង្គលការ​របស់​លោក​ដែរ ក្នុង​នាម​ជា​មិត្ត​ល្អ​នឹង​គ្នា។

៣. ក្រោយ​ចប់​ពិធី​នេះ​ ពួកគេ​នឹង​មាន​ពិធី​ពិសេស​១ទៀត​ ដែល​រៀប​ចំ​នៅ​សណ្ឋាគារ​ Paradise City

ពិធី​ពិសេស​នោះ​ ជា​កម្មវិធី​អបអរ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ ហើយ​ត្រូវ​បាន​រៀបចំ​ដោយ​អ្នក​ពីធីការ​ដ៏​ល្បី​ឈ្មោះ​ Youngsong Martin។ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ពិធី​នោះ​នឹង​រៀប​ចំ​ជា​ពិសេស​បំផុត។

៤. ធៀបការ​រៀប​ចំ​បែប​សាមញ្ញ

តារា​ចម្រៀង​ Song Baek Kyoung មក​ពី​ក្រុម​ 1YTM បាន​បង្ហាញ​សំបុត្រ​រៀបការ​របស់​ Taeyang និង​ Hyorin បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង បើ​ទោះ​សាមញ្ញ​ក៏​ដោយ។ ធៀបការ​នោះ​ តុប​តែង​ដោយ​ មាន​ បាច់​ផ្កា​តូច​លម្អ​ពី​លើ មើល​ទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្យ៉ាង។

៥. រូបថត​មង្គលការ​របស់ Taeyang និង​ Min Hyo Rin ថត​នៅ​កោះ​ហាវ៉ៃ

ទស្សនាវដ្ដី​ "Dazed” បាន​បង្ហាញ​រូប​ Pre-Wedding របស់​គូស្នេហ៍​ទាំង​ ២ លើ​គម្រប​ទស្សនាវដ្ដី​ដែល​បាន​ថត​នៅ​កោះ​ហាវ៉ៃ។ ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ពួកគេ​ជិះ​សេះ​នៅ​លើ​ឆ្នេរ​ និង​អម​ជាមួយ​ទេសភាព​ស្អាត​ៗ​ជា​ច្រើន​ទៀត។

៦. ចិញ្ចៀន​រៀបការ​របស់​ពួកគេ​ជា​ម៉ាក Channel

ចិញ្ចៀន​ម៉ាក​ Chanel Coco Crush Ring Quilted Motif គឺ​ជា​ចិញ្ចៀន​រៀបការ​របស់​ Taeyang និង​ Hyorin ដែល​មាន​ពណ៌​ទឹកប្រាក់។ សម្រាប់​តម្លៃ​វិញ​គឺ​ខ្ទង់​ ៣ ២៥០ ដុល្លារអាមេរិក (ចិញ្ចៀន​ Taeyang) និង​ ២ ៧០០ ដុល្លារ​អាមេរិក (ចិញ្ចៀន Min Hyo Rin)។

៧. Taeyang បាន​ទិញ​ផ្ទះ​ស្នាក់នៅ​ដ៏​ប្រណិត​តម្លៃ​ ៤លានដុល្លារ​ សម្រាប់​នៅ​ជាមួយ​ប្រពន្ធ

ក្រោយ​មង្គលការ​បញ្ចប់​ ពួកគេ​នឹង​រើ​ទៅ​នៅ​ផ្ទះ​ថ្មី​ ដែល​មាន​ទីតាំង​នៅ​តំបន់​ Hannam ក្រុង​សេអ៊ូល។ ផ្ទះ​នោះ​ ត្រូវ​បាន​រាប់​ចូល​ជា​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​មិន​ណយ​ដែរ​ក្នុង​ទីក្រុង។ មួយ​វិញ​ទៀត​ នៅ​ពេល​ទៅ​នៅ​ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ជិត​ខាង​របស់​តារា​សម្ដែង​ Soo Ae, Lee Jong Suk, Shin Min Ah និង​តារា​ល្បីៗ​ជា​ច្រើន​ទៀត៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី