ឡូយកប់! ចិញ្ចៀនភ្ជាប់ពាក្យ និងកម្រងរូបភាពគូស្នេហ៍ Taeyang-Min Hyo Rin
- 2018-02-02 07:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយកប់! ចិញ្ចៀនភ្ជាប់ពាក្យ និងកម្រងរូបភាពគូស្នេហ៍ Taeyang-Min Hyo Rin
ចន្លោះមិនឃើញ
ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បី Taeyang និង Min Hyo Rin នឹងប្រារព្ធធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ដោយមានការចូលរួមតែពីសំណាក់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំងពីរប៉ុណ្ណោះ។
កាលពីប៉ុន្មានថ្ងៃមុននេះ ទស្សនាវដ្ដី Daze បានចែកចាយសៀវភៅរូបថតគូស្នេហ៍តារាចម្រៀងនេះប៉ុន្មានសន្លឹកដែលមើលទៅពិតជាផ្អែមល្ហែមខ្លាំង។ ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ចិញ្ចៀននៅលើដៃរបស់ពួកគេទាំង២ដែលស្ថិតក្នុងរូបមួយសន្លឹក កាន់ដៃគ្នានៅឆ្នេរសមុទ្រ។
ចិញ្ចៀននោះដែរ ម៉ាក Chanel មានម៉ូដសាមញ្ញ ប៉ុន្តែឡូយឆាយ ដែលពិតជាស័ក្តិសមនឹងគូស្នេហ៍មួយគូនេះណាស់។ បើនិយាយពីតម្លៃវិញចិញ្ចៀនរបស់តារាចម្រៀង Taeyang មានតម្លៃ ៣,៣៥០ដុល្លារ រីឯចិញ្ចៀនរបស់តារាចម្រៀង Min Hyo Rin មានតម្លៃ ២,៤៥០ ដុល្លារ។
ក្រឡេកមកមើលកម្រងរូបភាពរបស់គូស្នេហ៍តារាចម្រៀងនេះវិញ ទស្សនាវដ្ដី Daze ទើបតែចែកចាយបន្ថែមនូវកម្រងរូបភាពមុនពេលរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ដែលបានថតនៅកោះហាវៃ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកជាខ្លាំង។
កម្រងសៀវភៅរៀបអាពាហ៍ពិពាហ៍បោះពុម្ពជាពិសេសនេះ នឹងចេញជាផ្លូវការនៅថ្ងៃស្អែកនេះ ដែលត្រូវជាថ្ងៃរបស់តារាចម្រៀងទាំង២រៀបអាពាហ៍ពិពាហ៍តែម្តែង៕
ចុចអាន៖
ទស្សនាវដ្ដី 'Dazed' បង្ហាញក្របសៀវភៅអាពាហ៍ពិពាហ៍របស់ Taeyang និង Min Hyo Rin
រៀបការរួច Taeyang និង Hyorin នឹងមានពិធីពិសេសអស្ចារ្យ ១ផ្សេងទៀត