រៀបការរួច Taeyang និង Hyorin នឹងមានពិធីពិសេសអស្ចារ្យ ១ផ្សេងទៀត
- 2018-01-30 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការរួច Taeyang និង Hyorin នឹងមានពិធីពិសេសអស្ចារ្យ ១ផ្សេងទៀត
ចន្លោះមិនឃើញ
មង្គលការរបស់ Taeyang និង Min Hyo Rin កាន់តែខិតជិតមកដល់ឆាប់ៗ ហើយអ្វីៗគ្រប់យ៉ាងក៏ត្រូវបានរៀបចំជាបណ្ដើរដែរ។
ជាក់ស្ដែងពេលនេះ ស្រាប់តែលេចឮដំណឹងថ្មីទៀតថា គូស្នេហ៍ទាំង ២នឹងរៀបចំកម្មវិធីមួយផ្សេងទៀត ក្រោយមង្គលការរបស់ខ្លួនបញ្ចប់។ ដោយសារមានការអនុញ្ញាតពីសាមីខ្លួនទាំងសងខាង (Taeyang និង Min Hyo Rin) ទើបខាងសណ្ឋាគារ Paradise City បង្ហើបព័ត៌មានខ្លះដល់អ្នកសារព័ត៌មាននៅថ្ងៃទី ៣០ ខែមករានេះថា កម្មវិធីជប់លៀងមួយ នឹងប្រារព្ធឡើងក្នុងសណ្ឋាគារនេះ។
ខាងតំណាងសណ្ឋាគារដដែលបន្ថែមថា៖ "ពិធីនោះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយដឹងថាអ្នកចាត់ចែងការរៀបចំ គឺជាអ្នកជំនាញដ៏ល្បីលំដាប់ថ្នាក់អន្តរជាតិ Youngsong Martin ដែលធ្លាប់ទទួលបានការកោតសរសើរពីទឹកដៃតុបតែងមង្គលការក្នុងរឿង 'Twilight'។ ម្យ៉ាងវិញទៀត ដោយសារ Youngsong មានការប្រាស្រ័យទាក់ទងល្អជាមួយ Taeyang និង Hyo Rin ទើបអ្នកស្រីចេញមុខរៀបចំកម្មវិធីនោះ ជូនអ្នកទាំង ២ ក្នុងបំណងអបអរថ្ងៃដ៏មានន័យនេះ"។
ពិធីការដ៏ល្បីនេះក៏បាននិយាយដែរថា៖ "ខ្ញុំចង់រៀបចំពិធីពិសេសមួយដែលអាចបញ្ជាក់ពីក្ដីស្នេហ៍លើកដំបូងបង្អស់ក្នុងឆាកជីវិត របស់ពួកគេ ដែលបានថែរក្សារួមគ្នានាពេលកន្លងមក ម្យ៉ាងក៏សម្រាប់នារីដ៏៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ Min Hyo Rin ដែរ”។
អ្នកគាំទ្រទាំងអស់ទទួលអារម្មណ៍រំភើបមុនទៅហើយ សម្រាប់ថ្ងៃដ៏មានអត្ថន័យរបស់គូស្នេហ៍អមតទាំង ២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៣ ខែកុម្ភៈខាងមុខ។ អាពាហ៍ពិពាហ៍នេះ នឹងមានការចូលរួមពីសំណាក់គ្រួសារ សាច់ញាតិបងប្អូនទាំងសងខាង រួមជាមួយមិត្តភ័ក្តិ ក៏ដូចជាមិត្តរួមការងារមួយចំនួន។ កាន់តែពិសេស ក្រោយពិធីមង្គលការបញ្ចប់ ពួកគេក៏នឹងមានកម្មវិធីជប់លៀងមួយទៀតធ្វើឡើងក្នុងសណ្ឋាគារ Paradise City៕
ចុចអាន៖