ទស្សនាវដ្ដី 'Dazed' បង្ហាញ​​ក្រប​​សៀវភៅ​​​អាពាហ៍ពិពាហ៍​របស់ Taeyang និង Min Hyo Rin

  • 2018-02-01 08:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Taeyang និង Min Hyo Rin បាន​ចាប់​ដៃ​គ្នា​​សហការ​​​ជាមួយ​ទស្សនាវដ្ដី Dazed ដើម្បី​ថត​រូប​​សៀវភៅ​អាពាហ៍ពិពាហ៍។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ទស្សនាវដ្ដី  Dazed របស់​ប្រទេស​កូរ៉េ​បាន​ប្រកាស​តាម​រយៈ​គណនី Instagram របស់​ពួក​គេ​ថា៖ "សៀវភៅ​អាពាហ៍ពិពាហ៍​ជា​ពិសេស​របស់​គូ​ស្នេហ៍ Taeyang និង Min Hyo Rin។ សៀវភៅ love បោះពុម្ព​ជា​ពិសេស​របស់​ទស្សនាវដ្ដី Dazed របស់​ប្រទេស​កូរ៉េ នឹង​គ្រោង​ចេញ​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ ថ្ងៃ​ជាមួយ​គ្នា​នឹង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២។"

ទស្សនាវដ្ដី​នេះ​ផង​ដែរ​បាន​បង្ហាញ​រូបរាង​ក្រប​របស់​សៀវភៅ​រូប​ថត​នេះ ដោយ​តារា​ចម្រៀង Taeyang និង Min Hyo Rin អង្គុយ​ជាមួយ​ឈុត​ពណ៌​ខ្មៅ​អម​ជុំវិញ​ដោយ​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន។ ចំណែក​រូបភាព​មួយ​ទៀត គឺ​គូស្នេហ៍​​មួយ​គូ​នេះ​បាន​កាន់​ដៃ​គ្នា​នៅ​លើ​ឆ្នេរ​សមុទ្រ។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង​ទាំង​២​រូប​នេះ​នឹង​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​ ខាង​មុខ​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Allkpop   អន​ សុភក្ត្រា

អត្ថបទថ្មី