ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ កៀរគថវិកាបាន ៦ម៉ឺនដុល្លារ ជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យបីធំៗ
- 2025-02-24 04:57:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ កៀរគថវិកាបាន ៦ម៉ឺនដុល្លារ ជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យបីធំៗ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសមាគមឱសថការីខ្មែរនៅប្រទេសបារាំង ដើម្បីកៀគរថវិការជូនមន្ទីពេទ្យកុមារនៅកម្ពុជា បានបិទបញ្ចប់។
តាមរយៈព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ទទួលថវិកាចំនួន ៣៦,០០០ ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលថវិកាចំនួន ១២,០០០ ដុល្លារអាមេរិក និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនទទួលបានថវិកាចំនួន ១២,០០០ ដុល្លារអាមេរិក។
បើតាមក្រសួងវប្បធម៌ ឯកឧត្តម ហ៊ឺ វីរៈ សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីរាត្រីសមោសរសប្បុរសធម៌នេះឡើង ដែលជាកម្មវិធីមួយក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមឱសថការីខ្មែរនៅប្រទេសបារាំង នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។
ព្រឹត្ដិណ៍នេះក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី សមាជិកព្រឹទ្ធសភា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ហួត ហាក់ តំណាងសមាគមឱសថការីខ្មែរនៅប្រទេសបារាំង និងតំណាងមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងកម្មវិធីរាត្រីសមោសរ ក៏មានកម្មវិធីសម្ដែងសិល្បៈទស្សនីយភាព និងប្រគំបទភ្លេងជាច្រើន ដែលសម្ដែង និងប្រគំដោយសិល្បករ សិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌សិល្បៈ។ គោលបំណងសំខាន់នៃកម្មវិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីកៀរគរថវិកាសម្រាប់ឧបត្ថម្ភ គាំទ្រជួយដល់មន្ទីរពេទ្យកុមារនានាទូទាំងព្រះរាជាណាចក្រកម្ពុជា៕