Taeyang និង Min Hyo Rin ទៅថតរូបមង្គលការនៅកោះហាវ៉ៃ
- 2018-01-03 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taeyang និង Min Hyo Rin ទៅថតរូបមង្គលការនៅកោះហាវ៉ៃ
ចន្លោះមិនឃើញ
តាមសារព័ត៌មានជាច្រើនបានឲ្យដឹងកាលពីថ្ងៃទី០៣ ខែមករានេះថា សមាជិកក្រុម Big Bang តារាចម្រៀង Taeyang និងតារាសម្ដែង Min Hyo Rin នឹងចាកចេញពីប្រទេសកូរ៉េទៅកោះហាវ៉ៃក្នុងសប្ដាហ៍នេះ។
គូស្នេហ៍មួយគូនេះនឹងប្រារព្ធពិធីមង្គលការរបស់ពួកគេនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ មុនពេលកម្មវិធីរៀបការមកដល់ តារាទាំង២រូបនេះនឹងទៅថតរូបអាពាហ៍ពិពាហ៍នៅលើកោះហាវ៉ៃ។ ទោះជាយ៉ាងណា ព័ត៌មាននេះមិនទាន់ច្បាស់ការនៅឡើយទេថារូបថតអាពាហ៍ពិពាហ៍នេះនឹងថតដាក់លើទំព័រទស្សនាវដ្ដី ឬក៏សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេផ្ទាល់ឬយ៉ាងណានោះទេ។
បន្ថែមពីនេះទៅទៀត តារាចម្រៀង Taeyang ក៏កំពុងរង់ចាំការចូលបម្រើកងទ័ពនៅពាក់កណ្តាលដើមខែ នៃឆ្នាំ ២០១៨នេះដែរ៕