ផ្សារទំនើប ខេ ម៉ល វេង ស្រេង និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ស្វាគមន៍វត្តមានថ្មីរបស់ភោជនីយដ្ឋាន THAI SMITH ដើម្បីផ្តល់ជូននៅរស់ជាតិអាហារដ៏៏សម្បូបែបដល់អតិថិជន
- 2025-02-24 08:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើប ខេ ម៉ល វេង ស្រេង និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ស្វាគមន៍វត្តមានថ្មីរបស់ភោជនីយដ្ឋាន THAI SMITH ដើម្បីផ្តល់ជូននៅរស់ជាតិអាហារដ៏៏សម្បូបែបដល់អតិថិជន
ចន្លោះមិនឃើញ
**រាជធានីភ្នំពេញ** – **ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025** – ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall Veng Sreng) និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnaot) ដែលជាផ្សារទំនើបបែបសហគមន៍ឈានមុខគេដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអចលនទ្រព្យ អឺបេនលែន (Urbanland) បានទទួលស្វាគមន៍វត្តមានរបស់ភោជនីយដ្ឋាន THAI SMITH ក្នុងភាពជាដៃគូពាណិជ្ជកម្មថ្មីរបស់ខ្លួន។
ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះមានការអញ្ជើញចូលរួមពីលោក អ៊ុង វិសុទ្ធបញ្ញា នាយកចាត់ការទូទៅនៃផ្សារទំនើប ខេ ម៉ល (K Mall) និងលោកស្រី Kanoklak Buranont ម្ចាស់់ភោជនីយដ្ឋាន THAI SMITH ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការនេះគឺ ដើម្បីចូលរួមផ្តល់សេវកម្មអាហារប្រកបដោយឪជារស គុណភាព និងភាពសម្បូរបែបដល់អតិថិជននៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោត និងផ្សារទំនើប ខេ ម៉ល វេង ស្រេង ព្រមទាំងពង្រឹងការគាំទ្ររបស់ភោជនីយដ្ឋានឱ្យកាន់តែមានការទទួលស្គាល់បន្ថែមទៀតនៅក្នុងតំបន់់ដ៏រីកចម្រើនទាំងពី។
ភោជនីយដ្ឋាន THAI SMITH ជាភោជនីយដ្ឋានដែលបម្រើជូននូវមុខម្អូបគុយទាវទូកបែបថៃ ចម្អិនឡើងដោយប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ សម្រាប់ផ្តល់ជូនអតិថិជននូវរសជាតិដើមឈ្ងុយឆ្ងាញ់។ ភាពជាដៃគូនេះដែរបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹងនាំផ្សារទំនើប ខេ ម៉ល ក្នុងការជម្រុញឱ្យមានជាទីតាំងពាណិជ្ជកម្មចម្រុះ និងការបំពេញតម្រូវការនៃការរស់នៅក្នុងទីក្រុងភ្នំពេញ។
ផ្សារទំនើប ខេ ម៉ល វេង ស្រេង និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត រចនាឡើងផ្តោតលើតម្រូវការរបស់សហគមន៍ដ៏រស់រវើក មានការរចនាបែបធម្មជាតិបៃតង រួមមានទីកន្លែងសម្រាប់ជួបជុំគ្នាជាសាធារណៈ ផ្លាហ្សាបើកចំហធំទូលាយ ផ្សារតូបតូចៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយផ្សេងៗ ព្រមទាំងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការពិសារអាហារ ការទិញទំនិញ និងការកម្សាន្តសម្រាប់មនុស្សគ្រប់គ្នា។
នាបច្ចុប្បន្ននេះផ្សារទំនើប ខេ ម៉ល វេង ស្រេង កំពុងទទួលស្វាគមន៍ភ្ញៀវជាង 6,300 នាក់ជារៀងរាល់ថ្ងៃ និងជាទីតាំងសម្រាប់ហាងទំនិញជាតិ និងអន្តរជាតិល្បីៗចំនួន 45 ហាង សម្រាប់បម្រើជូនប្រជាជនរស់នៅក្នុងតំបន់ វេង ស្រេង ផងដែរ។
ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត គ្រោងនឹងបើកដំណើរការនៅក្នុងខែតុលា ឆ្នាំ2025 មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 2 ត្រឹមតែ 15 នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានដៃគូសហការពាណិជ្ជកម្មដូចជាប្រោនកាហ្វេ (BROWN Coffee) និងភោជនីយដ្ឋាន Kungfu Kitchen និងវត្តមានដៃគូជាបន្តបន្ទាប់ទៀត។
អំពីក្រុមហ៊ុន អឺបេនលែន (Urbanland)
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្តដោយការប្តេជ្ញាលើ គុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន ជឿជាក់ថា ការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។