តាមពិតបុរសម្នាក់ដែលគេតែងចែកចាយរូប លើបណ្តាញសង្គម ជាតួឯកក្នុងវិស័យភាពយន្តមួយនេះ
- 2025-02-24 07:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតបុរសម្នាក់ដែលគេតែងចែកចាយរូប លើបណ្តាញសង្គម ជាតួឯកក្នុងវិស័យភាពយន្តមួយនេះ
ចន្លោះមិនឃើញ
Johnny Sins កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៧៨ នៅទីក្រុងពីតស៍បឺក រដ្ឋផេនស៊ីលវ៉ាញ៉ា សហរដ្ឋអាមេរិក គឺជាតារាភាពយន្តកូនជ្រូក ដ៏ល្បីល្បាញ និងជាអ្នកផលិតវីដេអូលើយូធូបមួយរួបផងដែរ។ លោកបានក្លាយជាមនុស្សដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យ ដោយសាររូបរាងដ៏សង្សារ និងទាក់ទាញរបស់លោក។
មុនពេលចូលក្នុងឧស្សាហកម្មភាពយន្តបែបមនុស្សពេញវ័យ Johnny Sins ធ្លាប់ធ្វើការក្នុងវិស័យសំណង់។ លោកបានចូលក្នុងឧស្សាហកម្មនេះនៅឆ្នាំ ២០០៦ នៅពេលដែលលោកមានអាយុ ២៨ ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកបានបង្ហាញខ្លួនក្នុងរឿងជាង ៣ ០០០ រឿង ដែលធ្វើឱ្យលោកក្លាយជាតារាដ៏ពេញនិយមបំផុតម្នាក់ក្នុងឧស្សាហកម្មនេះ។
លោក Johnny Sins ក៏បានក្លាយជាអ្នកផលិតវីដេអូលើយូធូបដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ដោយមានអ្នកចុច Subscribe ប្រហែល ២.១ លាននាក់។ Channel Youtube របស់លោក ដើមឡើយបានផ្តោតលើជីវិតផ្ទាល់ខ្លួន និងការផ្តល់យោបល់ផ្លូវភេទ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទៅជាវីដេអូបែប Reaction និង Vlog ជំនួសវិញ។
តារាសិចរូបនេះ បានក្លាយជាប្រធានបទ គេយកទៅធ្វើជា Memes ដែលជារឿយៗបង្ហាញពីតួនាទីផ្សេងៗដែលលោកបានសម្តែងក្នុងភាពយន្តកូនជ្រូក ដូចជា តួនាទីជាគ្រូពេទ្យ ជាអ្នកជួសជុលរថយន្ត និងជាអ្នកអវកាសយានិក។ Memes ទាំងនេះបានធ្វើឱ្យលោក កាន់តែមានការទទួលស្គាល់យ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម។
ទោះបីជាមានកេរ្តិ៍ឈ្មោះជាសាធារណៈក៏ដោយ លោក Johnny Sins បានរក្សាភាពស្ងប់ស្ងាត់ចំពោះជីវិតឯកជនផ្ទាល់ខ្លួន និងការងាររបស់លោក។ លោកបានរស់នៅក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហើយបានរៀបការជាមួយតារាភាពយន្តក្នុងវិស័យដូចគ្នា ដ៏ល្បីឈ្មោះមួយរូប គឺនាង Kissa Sins ដែលពួកគេបានបែកគ្នារយៈពេលខ្លីនៅឆ្នាំ ២០១៩ ប៉ុន្តែបានត្រូវគ្នាម្តងទៀតនៅឆ្នាំ ២០២០៕