មង្គលការ Taeyang និងភរិយា Hyo Rin ប្រជុំសុទ្ធតែព្រឹត្តិការណ៍អស្ចារ្យកើតឡើង
- 2018-02-04 02:54:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មង្គលការ Taeyang និងភរិយា Hyo Rin ប្រជុំសុទ្ធតែព្រឹត្តិការណ៍អស្ចារ្យកើតឡើង
ចន្លោះមិនឃើញ
មង្គលការកំពូលតារាចម្រៀងរបស់កូរ៉េ Taeyang និងតារាសម្ដែង Min Hyo Rin បានបញ្ចប់ទៅដោយបានកត់ត្រានូវព្រឹត្តិការណ៍រីករាយមិនអាចបំភ្លេចបាន។
ទោះបីមង្គលការរបស់តារាប្រុស្រី១គូនេះ ធ្វើឡើងជាលក្ខណៈឯកជន ប៉ុន្តែរូបថតក្នុងពិធីមួយចំនួនក៏ត្រូវបានបង្ហាញជាសាធារណៈ ជាហេតុនាំឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនាំគ្នាចែកចាយពេញ។ ជាការពិតថ្ងៃទី ០៤ ខែកុម្ភៈនេះ ខាងផលិតកម្មទាំងសងខាងបានបង្ហាញរូបថតអាពាហ៍ពិពាហ៍របស់ Taeyang និងភរិយា Min Hyo Rin ភ្ជាប់ជាមួយសំណេរថា៖ "ពិធីជប់លៀងនៃមង្គលការរបស់ Taeyang និង Min Hyo Rin បានបញ្ចប់ទៅដោយរលូនបំផុត ដោយមានការសាទរពីភ្ញៀវកិត្តិយសជាច្រើន។ អរគុណម្ដងទៀតសម្រាប់ការអបអរសាទរចំពោះអាពាហ៍ពិពាហ៍ពួកគេ"។
យ៉ាងណាមិញសម្រាប់ពិធីពិសេសនេះ ពិតជាត្រូវបានរៀបចំយ៉ាងឥតខ្ចោះ ដោយក្នុងនោះគ្រប់កន្លែងក្នុងពិធីគឺជាស្នាដៃតុបតែងរបស់អ្នកពិធីការដ៏ល្បី Youngsong Martin (ល្បីឈ្មោះតាមរយៈស្នាដៃតុបតែងក្នុងរឿង 'Twilight')។ អ្វីដែលកាន់តែពិសេសនោះ Daesung មិត្តរួមក្រុម BIGBANG របស់ Taeyang គឺជាពិធីករសម្រាប់កម្មវិធី ខណៈ Seungri និង CL បង្ហាញខ្លួនជាពិសេស ច្រៀងអបអរគូស្វាមីភរិយាថ្មីថ្មោង។
រីឯភ្ញៀវកិត្តិយសចូលរួម សុទ្ធសឹងជាមិត្តរួមផលិតកម្ម និងមិត្តរួមការងារផ្សេងទៀត ហើយកម្មវិធីទាំងមូលពិតជាពោរពេញទៅដោយសុភមង្គល៕
ចុចអាន៖
ទង្វើមហា Sweet ទាំង៥ Taeyang ធ្វើចំពោះ Hyo Rin ដឹងហើយរំភើបអនេក
រូបភាពក្ដៅៗពីទិដ្ឋភាពតារាល្បីៗ ពេលមកដល់ទីតាំងមង្គលការ Taeyang