អស់​ពី​ខូច​ខ្លួន​ជាមួយ Selena Gomez តើ Charlie Puth ធ្លាប់​ទាក់​ទង​តារា​ស្រី​ណា​ខ្លះ?

  • 2018-02-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ Charlie Puth ទើប​តែ​ប្រកាស​ឲ្យ​ពិភព​លោក​ ដឹង​ថា​ខ្លួន​ធ្លាប់​ទាក់​ទង​ជាមួយ​តារា​ចម្រៀង Selena Gomez ហើយ​នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ រហូត​ដល់​ថ្នាក់​សរសេរ​បទ​ចម្រៀង​ពី​នាង​ចំនួន​២​បទ​គឺ​បទ​ "Attention” និង "How Long”។

ប៉ុន្តែ​ក្រៅ​ពី​តារា​រូប​នេះ Charlie ក៏​ធ្លាប់​ទាក់​ទង​ស្រី​ស្អាត​ទាំង​៣​រូប​នេះ​ផង​ដែរ​ ក្រោយ​ពី​ចាប់​ផ្ដើម​ល្បី​ខ្លាំង​បន្ទាប់​ពី​បទ​ "See You Again”។

១. Meghan Trainor ឆ្នាំ ២០១៥

Charlie និង Meghan ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង​ នៅ​ក្នុង​បទ​ចម្រៀង​ "Marvin Gaye” ហើយ​ក៏​បាន​ទាក់​ទង​គ្នា​មួយ​រយៈ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Charlie ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង​មួយ​របស់ Meghan ផង​ដែរ​គឺ​បទ "Dear Future Husband”។

២. Hailee Steinfeld ឆ្នាំ ២០១៥

បន្ទាប់​ពី​ទាក់​ទង​ជាមួយ Meghan មួយ​រយៈ ​Charlie ក៏​ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ Hailee Steinfeld ប៉ុន្តែ​ទំនាក់​ទំនង​នេះ មិន​សូវ​ជា​ធំដុំ​ប៉ុន្មាន​ទេ ដូច្នេះ​ហើយ​ទើប​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង។

៣. Selena Gomez ឆ្នាំ ២០១៦

Charlie Puth ទាក់​ទង​ជាមួយ Selena Gomez កាល​ពី​ឆ្នាំ ២០១៦  ប៉ុន្តែ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ មិន​ត្រូវ​បាន​អ្នក​ណា​ដឹង​ទេ លុះ​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ​ទើប Charlie ប្រកាស​ប្រាប់​ពិភពលោក​ឲ្យ​បាន​ដឹង។

៤. Bella Thorn ចុង​ឆ្នាំ ២០១៦

Bella Thorn ទាក់​ទង​ជាមួយ Charlie Puth មួយ​រយៈ​ដោយ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ជា​មួយ​គ្នា ក៏​ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​វិញ​ក្នុង​រយៈ​ពេល​មិន​យូរ​ប៉ុន្មាន៕

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី