នាវាខ្នាតយក្សមកលេងកំពង់សោមម្ដង ដឹងទេថាផ្ទុកអ្នកដំណើរប៉ុន្មាននាក់?

  • 2018-02-04 08:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sapphire Princess ដែលជានាវាទី ០៧ មកពីកំពង់ផែ Phu My បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

បើតាមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២ ៦៥៨ នាក់ (ស្រី ១ ៤៣២ នាក់) និងនាវិកចំនួន ១ ០៧៩ នាក់ (ស្រី ២២៥ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី