ស្ទើរមិនជឿ! PCO ឈ្នះជើងឯក Tiger Street Football Festival 2018 ប្រចាំបាត់ដំបង
- 2018-02-04 13:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនជឿ! PCO ឈ្នះជើងឯក Tiger Street Football Festival 2018 ប្រចាំបាត់ដំបង
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលបាត់ដំបងបានបញ្ចប់ហើយដោយចំណាត់ថ្នាក់លេខ១បានទៅក្រុម PCO ខណៈមណ្ឌលនេះមានការប្រែប្រួលខ្លាំងសម្រាប់ក្រុមឡើងទៅភ្នំពេញបើប្រៀបធៀបនឹងលទ្ធផលកាលពីឆ្នាំ២០១៧។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រុម FC Crown Aបានយកឈ្នះក្រុម ចិន្តាអេហ្វស៊ីដោយលទ្ធផល ២-១ ហើយក្រុម Forest FC បានយកឈ្នះក្រុម Norea Team ដោយលទ្ធផល ១-០។ ចំពោះក្រុម PCO ទទួលបានជ័យជម្នះលើក្រុមខ្លាំង Fox Zone FC ដោយលទ្ធផល ១-0 ខណៈក្រុមយុវជនទួលតាឯក B បានបំបាក់ក្រុម Mario FC ដោយលទ្ធផល ៤-០។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម FC Crown A បានលត់ក្រុម Forest FC ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម PCO ក៏បានឡើងវគ្គផ្តាច់ព្រ័ត្រដែរ បន្ទាប់ពីយកឈ្នះក្រុមដែលមានបទពិសោធច្រើន យុវជនទួលតាឯក B ដោយលទ្ធផល ១-០។
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមខ្លាំង FC Crown A បានបរាជ័យដោយក្រុម PCO ដោយលទ្ធផល ១-០ ដើម្បីទទួលបាន ត្រឹមចំណាត់ថ្នាក់លេខ២។ ចំណែកការប្រកួតយកចំណាត់ថ្នាក់លេខ៣គឺបានទៅក្រុមយុវជនទួលតាឯក B តាមរយៈជ័យជម្នះលើក្រុម Forest FC ដោយលទ្ធផល ៥-១។
បើនិយាយពីក្រុមជើងឯក PCO នេះស្ទើរគ្មានក្រុមណាមួយក្នុងខេត្តបាត់ដំបងយកទុកក្នុងកែវភ្នែកឡើយ។ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Tiger Street Football Festival ក្រុមមួយនេះធ្លាប់ចូលរួមប្រកួតកាលពីឆ្នាំ២០១៧ ប៉ុន្តែបានធ្លាក់ចេញតាំងពីជុំដំបូង ប៉ុន្តែសម្រាប់ឆ្នាំនេះពួកគេបានយកឈ្នះក្រុមខ្លាំងៗទាំងអស់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីនៅខេត្តបាត់ដំបង។
តាមរយៈលទ្ធផលនេះបានបង្ហាញថា ក្រុមចំនួន៥ក្នុងចំណោម៦ក្រុមដែលទទួលបានកៅអីធ្វើដំណើរទៅជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញជាក្រុមថ្មី និងមានក្រុម១ប៉ុណ្ណោះដែលធ្លាប់បានទៅចូលរួមប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ក្រុមខ្លាំងៗដូចជា ធនាគារស្រូវ សសយកបាត់ដំបង BMS Club និងក្រុម Battambang Town ជាដើមដែលធ្លាប់បានធ្វើដំណើរទៅប្រកួតភ្នំពេញច្រើនលើកនោះអត់បានទៅភ្នំពេញទេ ប៉ុន្តែនៅសល់តែ FC Crown A មួយប៉ុណ្ណោះដែលមានបទពិសោធទៅភ្នំពេញច្រើនលើក ហើយឆ្នាំ២០១៨នេះបានទៅភ្នំពេញទៀត។
ជយលាភីមានដូចខាងក្រោម