ចង់ទិញទ្រព្យរបស់ថ្មីចូលផ្ទះ ត្រូវរំលងខែទាំង៤នេះដាច់ខាត ប្រយ័ត្ននាំស៊យមិនចេះចប់

  • 2018-02-05 02:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្បួន​តម្រា​ហុង​ស៊ុយ ការ​ទិញ​ទ្រព្យ​សម្បត្តិ​ថ្មី​ចូល​ផ្ទះ មិន​ថា​តូច ឬ​ធំ មិន​មែន​ចេះ​តែ​ទិញ​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះ​តាម​ជំនឿ​បើ​ទិញ​ចំ​ថ្ងៃ ខែ​មិន​ល្អ​អាច​នាំ​រឿង​ស៊យ​ដល់​ម្ចាស់​ទ្រព្យ​មិន​ចេះ​ចប់។

គ្រូហោរា​សាស្ត្រ ឡុង បូរ៉ា

បើ​តាម គ្រូហោរា​សាស្ត្រ ឡុង បូរ៉ា ល្បី​ពូកែ​ខាង​ហុង​ស៊ុយ​ជាង​២០​ឆ្នាំ​មក​ហើយ​ប្រាប់​ថា ក្នុង​ឆ្នាំ​ថ្មី ទេវតា​ឆ្នាំ​ចនេះ មិន​ថា​អ្នក​កើត​ក្នុង​ឆ្នាំ​ណា​ក៏​ដោយ​បើ​ចង់​ទិញ​ទ្រព្យ​សម្បត្តិ​ចូលផ្ទះ គឺ​មិន​ត្រូវ​ទិញ​ក្នុង​​ខែ​ណា​ដែល​ឆុង​នឹង​ទេវតា​ឆ្នាំ ឬ​មិន​ប៉ះ​ចំ​ខែ​អពមង្គល​ដាច់​ខាត។ គ្រូ​ហុងស៊ុយ ឡុង បូរ៉ា ឫ​ហៅ​ថា លោកតា​ថ្មអណ្ដែត​បន្ត​ទៀត​ថា ក្នុង​ឆ្នាំ​នេះ​មាន​ឆ្នាំ​៤​ឆុង​ជាមួយ​ឆ្នាំ​ច ដូចជា៖ ឆ្នាំ​រោង ឆ្នាំ​ច ឆ្នាំ​មមែ ឆ្នាំ​ឆ្លូវ។ ចំណែក​ឯ​ខែ​តំណាង​ឲ្យ​ឆ្នាំ​ទាំង ៤ មាន​ដូចជា៖ ខែ​កុម្ភៈ ​ឧសភា សីហា វិច្ឆិកា។

ដូច្នេះ​បើ​ចង់​ទិញ​ទ្រព្យ​ធន​ថ្មី ត្រូវ​រំលង​ខែ​ទាំង​៤​ដូច​រៀបរាប់​ខាង​លើ​។ ក្រៅ​ពី​នេះ​អាច​ទិញ​ខែ​ណា​ក៏​បាន​ដែរ ទើប​ល្អ​ប្រសើរ​មិន​នាំ​បញ្ហា​ដល់​ម្ចាស់​ទ្រព្យ៕

ទស្សនាបទសម្ភាសន៍ខាងក្រោមនេះ៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី