មេ​ ​Mercedes​ ​ត្រៀម​សាក​ឡាន​បើក​ស្វ័យប្រវត្ត​ លើ​ផ្លូវ​សាធារណៈ​តែ​ម្តង

  • 2018-02-05 07:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មេ​របស់​ ​Mercedes​ ​គឺ​ ​Daimler​ ​ដែល​ចាប់​ដៃ​ជា​មួយ​អ្នក​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សម្រាប់​យានយន្ត​ដ៏​លេចធ្លោ​ ​Bosch​ ​នឹង​ធ្វើ​ការ​សាកល្បង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត​នា​ប៉ុន្មាន​ខែ​ខាង​មុខ។

ការ​សាកល្បង​បច្ចេកវិទ្យា​រថយន្ត​បើក​ស្វ័យប្រវត្ត​ដែល​កើត​ចេញ​ក្នុង​កិច្ចសហការ​របស់​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​ ​គឺ​នឹង​ធ្វើ​ឡើង​ឲ្យ​រត់​នៅ​លើ​ផ្លូវ​សាធារណៈ​តែ​ម្ដង។ Daimler​ ​និង​ ​Bosch​ ​បាន​ចំណាយ​ពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​ផលិត​បច្ចេកវិទ្យា​ដ៏​ពិសេស​នេះ​ ​ដែល​ពួក​គេ​ឲ្យ​ឈ្មោះ​ថា​ ​Robo-taxis

វត្តមាន​របស់​ ​Robo-taxis​ ​នឹង​ធ្វើ​ឲ្យ​កម្ដៅ​ការ​ប្រកួត​ប្រជែង​ផ្នែក​ផលិត​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កាន់​តែ​កើន​ឡើង​ ​ខណៈ​បច្ចុប្បន្ន​ ​Tesla, Uber, Didi​ ​និង​ ​Alphabet Inc's (ក្រុមហ៊ុន​មេ​របស់​ ​Google)​ ​សុទ្ធតែ​ផលិត​បច្ចេកវិទ្យា​ប្រភេទ​នេះ​ដើម្បី​ក្ដាប់​ទីផ្សារ​រថយន្ត​នា​ពេល​អនាគត។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​ ​Tesla​ ​ហាក់​ឈាន​មុខ​គេ​មួយ​ជំហាន​ ​ដែល​បាន​ដាក់​ឲ្យ​រថយន្ត​របស់​ពួក​គេ​មាន​មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្ត​ ​ជា​មួយ​បច្ចេកវិទ្យា​មាន​ឈ្មោះ​ថា​ ​Autopilot ។ ប៉ុន្តែ Autopilot​ ​របស់​ ​Tesla​ ​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​ថា​ដំណើរការ​មិន​ប្រក្រតី​សម្រាប់​ម៉ូដែល​មួយ​ចំនួន​ ​ដែល​ដល់​ថ្នាក់​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​អ្នក​ប្រើប្រាស់​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ