មើល​ដំបូង​ស្មាន​តែ Nex ទាល់​មើល​កៀក​ទើប​ដឹង​ច្បាស់

  • 2018-02-05 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រចនា​រូបរាង​តូច​ច្រឡឹង បើ​មើល​លំៗ​អាច​​ច្រឡំ​ Suzuki Nex ប៉ុន្តែ​វា​ជា​ម៉ូដែល​ថ្មី​មួយ​ទៀត​របស់ក្រុមហ៊ុន Keeway​។​ ក្រុមហ៊ុន Keeway ទើប​បាន​បញ្ចេញ​ម៉ូតូ​សែ​ស្រ​ឡាយ​ថ្មី​ ដើម្បី​ប្រកួតប្រជែង​ជាមួយ Nex របស់ Suzuki។

SIP ជា​ប្រភេទ​ម៉ូតូ Scooter មាន​បំពាក់​កម្លាំង​ម៉ាស៊ីន 125 សេសេ ធំ​ជាង Nex ដែល​មាន​ម៉ាស៊ីន​ត្រឹម 113 សេសេ​តែ​ប៉ុណ្ណោះ។ ដំណើរការ​ដោយ​ប្រើ​ប៊េន​សាំង​ខុស​ពី Nex ដែល​ប្រើ​ប៊ិច។ និយាយ​ពី​កម្រិត​ស៊ីសាំង​ប្រហាក់ប្រហែល​គ្នា​គឺ ១០០ គីឡូ​ស៊ី​ប្រហែល​ពីរ​លីត្រ។

ចំណុច​ធ្នាក់​ចិត្ត​សម្រាប់​អ្នក​ចង់​សាកល្បង​ SIP គឺ​តម្លៃ។ បើ​តាម​ក្រុមហ៊ុន​នាំ​ចូល SIP តម្លៃ​ប្រហែល ៩៨០ ដុល្លារ ពេល​​ដែល Nex តម្លៃ​ចន្លោះ​ ១ ៦០០ ទៅ ១ ៧០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា