ចាប់បាន Facebook និង Google លួចបង្កប់កម្មវិធីតាមដានព័ត៌មានអ្នកប្រើប្រាស់
- 2018-02-03 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បាន Facebook និង Google លួចបង្កប់កម្មវិធីតាមដានព័ត៌មានអ្នកប្រើប្រាស់
ចន្លោះមិនឃើញ
អ្នកប្រហែលជាបានដឹង លើគេហទំព័រភាគច្រើន អ្នកចូលមើលមានកម្មវិធីតាមដាន (Tracker) ទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ឧទាហរណ៍ ពេលខ្លះអ្នកស្រាវជ្រាវផលិតផលអ្វីមួយលើគេហទំព័រផ្សេង តែដល់ពេលបើក Facebook ឬ Youtube ផលិតផលអ្នកធ្លាប់ចុចមើលនោះបង្ហាញលើផ្ទាំងពាណិជ្ជកម្មផ្នែកណាមួយនៃទំព័រ។
គេហទំព័រ ៧៦% មានបង្កប់ប្រើ Tracker របស់ Google, ២៤% មានបង្កប់ប្រើ Tracker របស់ Facebook និង ១២% មានបង្កប់ប្រើ Tracker របស់ Twitter យោងតាម Princeton Web Transparency & Accountability Project។
គោលបំណងធំ នៃការប្រើ Tracker របស់ក្រុមហ៊ុនធំៗទាំងនេះលើគេហទំព័រនានា ដើម្បីបានព័ត៌មានពិតប្រាកដពីអ្នកប្រើប្រាស់ សម្រាប់គោលដៅផ្សាយពាណិជ្ជកម្ម និងពង្រឹងសេវាកម្មរបស់ខ្លួន។
បច្ចុប្បន្ន កំណើនទីផ្សារក្រុមហ៊ុនទាំងពីរ (Google និង Facebook) មាន ៧៤% ក្នុងឆ្នាំ ២០១៧ បើតាម eMarketer។
ក្រុមហ៊ុន Google និង Facebook ក៏បានប្រើទិន្នន័យបញ្ចូលដោយអ្នកតាមគ្រប់ទម្រង់ ដើម្បីបញ្ចូលទៅកាន់ និងហ្វឹកហាត់ AI ក្នុងការបង្ហាញអ្វីមួយ អ្នកប្រើប្រាស់ចង់បាន។
យ៉ាងណាមិញ បើតាម DuckDuckGo មួយភាគបួនយុវជនអាមេរិកបានធ្វើសកម្មភាព ការពារព័ត៌មានឯកជនរបស់ពួកគេ ដោយប្រើ Add-on (កម្មវិធីដំឡើងបន្ថែម) លើ Browser ដើម្បីរារាំង (Block) នូវ Tracker របស់ក្រុមហ៊ុន Google និង Facebook។
បើអ្នកគិតថាចាំបាច់ អ្នកក៏អាចធ្វើបែបនេះបានដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ