រឿង​ "ស្ដេចស្វាស៊ុនអ៊ូខុង​" ចេញ​វគ្គថ្មីទៀតហើយ ឯ​តួ​វិញ​សុទ្ធ​តែ​ល្បីៗ និង​ស្អាតកប់

  • 2018-02-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បុរាណ​ដែល​ល្បី​មិន​ចេះ​សាប​ ស៊េរី​រឿង​ “ដំណើរ​ផ្សងព្រេង​ទៅ​លោក​ខាង​លិច” ត្រូវ​បាន​លើក​យក​មក​ផលិត​ជា​ហូរហែ​នា​ពេល​កន្លង​មក។ ជាក់ស្ដែង​សម្រាប់​ឆ្នាំ​ ២០១៨​នេះ ក៏​នឹង​មាន​ភាពយន្ត​ខ្នាត​ធំ​មួយ​ទៀត​លេច​រូបរាង​ដែរ​ មាន​ចំណងជើង​ថា "ស្ដេច​ស្វា​ស៊ុនអ៊ូខុង វគ្គ​ ៣”។

រឿង​នេះ​ ចូលរួម​សម្ដែង​ដោយ​ តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ដូចជា៖ Aaron Kwok (តួ​ស៊ុនអ៊ូខុង), Feng Shaofeng (តួថាងចេង), Xiao Shenyang (តួ​ជូ​ប៉ាចេ), Him Law (តួសាចេ) និង​តារា​សម្ដែង​ផ្សេង​ទៀត​ដូចជា Zhao Liying រួម​ទាំង Lin Chi Ling ជា​ដើម។

កន្លង​មក​ រឿង​ "ស្ដេច​ស្វា​ស៊ុនអូខុង" នេះ​បាន​ផលិត​ ២​វគ្គ​រួម​មក​ហើយ​ គឺ​ក្នុង​ឆ្នាំ​ ២០១៤ និង​ ២០១៦។ សម្រាប់​វគ្គ​ទី​ ៣ នេះ​នឹង​ចេញ​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​ខាង​មុខ៕

តួ​សម្ដែងរឿង​ "ស្ដេច​ស្វា​ស៊ុនអូខុង" វគ្គ ៣

ទស្សនាវីដេអូ Trailor ៖

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី