ទើប​ចេញ​លក់​ ២ ខែ សោះ អ្នក​​​គាំទ្រ​និយាយ​ដើម iPhone X ឡើងហុយ

  • 2018-02-05 08:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​បាន​ដឹង​ហើយ​ថា iPhone X គឺ​ជា​កំពូល​ស្មាតហ្វូន​មួយ​របស់​ក្រុម​ហ៊ុន Apple ដែល​ផលិត​ឡើង​គម្រប់​ខួប​១០ឆ្នាំ​របស់​ផលិតផល iPhone ។ វា​គឺ​ជា​ស្មាតហ្វូន​ដែល​អ្នក​គ្រប់​គ្នា​តែង​តែ​ប្រាថ្នា​ចង់​បាន​បើ​ទោះ​ជា​វា​មាន​តម្លៃ​ថ្លៃ​ក៏ដោយ។

ក្រោយ​ពេល​ចេញ​លក់​និង​បាន​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​មាន​មតិ​មួយ​ចំនួន​បាន​និយាយ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​ក្រោយ​ពេល​ប្រើ​ប្រាស់​បាន​មួយ​រយះ​មក។

ខាង​ក្រោម​នេះ​ជា​មតិ​អ្នក​​ប្រើ​ប្រាស់​ដែល Sabay បាន​ធ្វើ​ការ​សាក់​សួរ​កន្លង​មក៖

លោក លីន ជា​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​កំពុង​កាន់​ទូរសព្ទ iPhone X ចុច​បាន​ប្រាប់​ថា​លោក​បាន​ទិញ ទូរសព្ទ​នេះ​តាំង​ពី​ពេល​ចេញ​ដំបូង​មក " កាល់​ពី​ចាប់​ផ្ដើម​ប្រើ​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក​ ពិបាក​ប្រើ​ជាង​ទូរសព្ទ​មុន បើ​និយាយ​ពី​ចំណុច​ទាំង​នោះ​​មាន​ខ្លះៗដែរ​ត្រង់​វិធី​ដោះ​សោ​ស្កេន​មុខ​ត្រូវ​យក​ដៃ​គ្រវាស​លើ​អេក្រង់ ហើយ​វា​មិន​បាន Lock Screen វិញ​ដោយ​ខ្លួន​ឯង​ទេ​ដោយ​យើង​ត្រូវ​ចុច​ប៊ូតុង​ Lock Screen ទើប​វា​ចាក់​សោ។​

លោក​បន្តថាដូច​ជា Control,Notification, Serch រកកម្មវិធិ​ ត្រូវ​ប្ដូរ​ទៅទីតាំង​ផ្សេង​ដែល​ធ្វើ​ឲ្យ​យើង​ប្លែកអារម្មណ៍​បន្តិច និង​ Bluetooth បើក​អូតូ​នៅ​ថ្ងៃ​បន្ទាប់​បើ​ទោះ​ជា​យើង​បាន​បិត​វា​ក៏ដោយ និង​រូប​រាង​ដែល​ស្រោប​តួ​ប្រភេទ​កញ្ចក់​ដែល​ងាយ​ឆ្កូត​និង​បែក​ពេល​ប៉ះ​ធ្វើ​មួយ ពេល​ដោន​កម្មវិធី​ចេញ​ពី App ត្រូវ​ចុច​ពី​ដង​នៅត្រង់​ប៊ូតុង Lock ហើយ​ស្កេន​មុខ​បន្ថែម​ទៀត មាន​អារម្មណ៍​ថា​ធុញ"។

លោក​បន្ថែម​ថា​ក្រៅ​បី​នេះ​មិន​មាន​អ្វី​ពិបាក​ច្រើន​ទេ ហើយ​លោក​ក៏​ពេញ​ចិត្ត​និង​រូប​រាង​តូច​ល្មម​ងាយ​ស្រួល​កាន់ មាន​អេក្រង់​ពេញ​ល្អ ច្បាស់ សលេង​លឺ​ល្អ និង​ងាយ​ស្រួល​សាក​ថ្ម​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ។

​ចំណែក កញ្ញា ស្រីនិច ដែល​ធ្លាប់​បាន​ប្រើ​ទូរសព្ទ​នេះ​ដែរ​បាន​ប្រាប់​ថា កញ្ញា​មាន​អារម្មណ៍​ថា​ធុញ​នៅ​ពេល​ដែល​កំពុង​មើល​វិឌីអូ ហើយ​ច្រឡំ​ដៃ​ចុច Lock Screen ត្រូវ​ដាក់​ទូរសព្ទ​​ស្កេន​មុខ​ម្ដង​ទៀត មិន​ដូច​ពេល​ប្រើ​ក្រយៅដៃ​ស្កេន​ដូច​ស៊េរី​មុនៗ បើ​ទោះ​ជា​មាន​អេក្រង់​ពេញ​ក៏​ដោយ​តែ​នៅ​មាន​គែម​ខ្មៅ​នៅ​ខាង​លើ​ដែល​តែង​មាន​អារម្មណ៍​ថា​រំខាន​នៅ​ពេល​មើល​វិឌីអូ​ម្ដងៗ និង​ពិបាក​កាន់​បន្តិច​ដោយ​តួ​ខ្លួន​របស់​វា​ស្រោប​ទៅ​ដោយ​កញ្ចក់​រអិល​ងាយ​ធ្លាក់​បែក​ដោយ​ចាំ​បាច់​ត្រូវ​ដាក់​ស្រោម​ការពារ​ជាប្រចាំ។

នៅ​ពេល​ចង់​លុប​កម្មវិធី​ដែល​យើង​បាន​បើក​ប្រើ​ហើយ​ម្ដង​ត្រូវ​ចុច​ឲ្យ​ជាប់​ទើប​ចុច​សញ្ញា​ដក ឬ​គ្រវាស​ចេញ មិន​ដូច​ស៊េរី​មុនៗ​គ្រាន់​តែ​ប៊ូតុង​ហូម​២ដង​ឆូត​ចេញ​ជា​​ការ​ស្រេច។

ងាក​មក​​ហាង​លក់​ទូរសព្ទ 3Plus និង អាន់​ឆែ ​បាន​ប្រាប់​ថា​តាំង​ពី​ពេល​ដែល​អ្នក​ទិញ​ទូរសព្ទ iPhone X ប្រើ​មាន​អតិថិជន​រអ៊ូ​រឿង​ស្កេន​មុខ​ពេល​ដោះ​សោ​ពេល​ខ្លះ​គ្រាន់​តែ​ចង់​មើល​ម៉ោង​ក៏ទូរសព្ទ នេះ​ដោះ​សោ​ដោយ​ខ្លួន​ឯង។ មួយ​ទៀត​នៅ​ពេល​ដែល​បើក Camera ថត​រូប​ម្ដង​រៀង​គាំង​បន្តិច​តែ​វា​និង​ដំណើរ​ការ​វិញ​នៅ​ពេល​បិត​ហើយ​បើក​វា​ម្ដង​ទៀត។ ក្រៅ​ពី​នេះ​មិន​ដែល​មាន​អតិថិជន​ណា​ប្រាប់​ថា​មាន​បញ្ហា​អ្វី​ផ្សេង​ឡើយ។

សរុប​មក​តាម​ការ​សាក់​សួរ​ខាង​លើ​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​មិន​មាន​អ្វី​ជា​បញ្ហា​លើ​ទូរសព្ទ iPhone X នេះ​ច្រើន​ឡើយ គ្រាន់​តែ​ពុំ​សូ​វ​ស្ទាត់​ជំនាញ​នៅ​ពេល​ប្រើ​ប្រាស់​ដំបូង។ ដោយ iPhone X គឺ​ជា​ទូរសព្ទ​ដែល​រចនា​ឡើង​មាន​ភាព​ខុស​ប្លែក​ពី​ស៊េរី​មុន​ៗ​ច្រើន​​ដូច​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ប្រើ​វា​ឲ្យ​ស្ទាត់​ជំនាញ។​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី