កម្ពុជាស្នើកម្ចីជាង ១០០លានដុល្លារ ពីធនាគារពិភពលោក ស្ដារផ្លូវជាតិលេខ៤

  • 2018-02-05 09:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ ស៊ុន ចាន់ថុល ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​ បានថ្លែង​ក្នុងពិធី​ការចុះហត្ថ​លេខា​លើកញ្ចប់ថវិកា ​១៧លានដុល្លារ​ លើកកម្រិត​ និងថែទាំផ្លូវជាតិ​លេខ៣ និងលេខ៧ នារសៀលថ្ងៃទី ០៥ ខែកុម្ភៈ មុននេះបន្តិច​ថា ក្រសួង​កំពុង​ដាក់​សំណើរ​ទៅធនាគារ​ពិភពលោក​ នូវទំហំ​ទឹកប្រាក់​ប្រមាណ​ ១០០លានដុល្លារ ​ដើម្បី​យក​ទៅស្តារ​និង​ជួសជូល​ឡើងវិញ​ ផ្លូវជាតិ​លេខ៤ ​ដែលជា​ផ្លូវ​សរសៃឈាម​សំខាន់​​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

ឯកឧត្តម​ បញ្ជាក់ថា ​នៅ​ខែមិថុនា ឆ្នាំ ២០១៨​ ខាងមុខ​ ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​ការជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ធនាគារ​ពិភពលោក​ ដើម្បី​សម្រេច​លើក​ចុងក្រោយ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី